ការប្រឆាំងការជួញដូរ និងហូបសាច់ ឆ្កែ នៅកម្ពុជា
លោក ហេង រតនា បានឱ្យដឹងថា លោកបានជួបពិភាក្សាជាមួយក្រុមជំនាញ នៃអង្គការប្រឆាំងការជួញដូរសុនខនៅកម្ពុជា។ អង្គការនេះបានបំពេញការងារនៅកម្ពុជា ដើម្បីជួយផ្សព្វផ្សាយ ការប្រមូលសុនខអនាថា និងជួយព្យាបាលសុនខតាមទីវត្តអារាមជាដើម ព្រមទាំងជួយគិតគូរ ឱ្យអ្នករកស៊ីលក់សាច់សុនខ ប្តូរមុខរបរថ្មី។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក់ តាមរយៈហ្វេសប៊ុកផ្លូវការនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ បានថ្លែងថា ប្រឆាំងការជួញដូរ និងហូបសាច់សុនខ (ឆ្កែ) នៅកម្ពុជា។
ខ្ញុំបានជួបពិភាក្សាជាមួយក្រុមជំនាញ នៃអង្គការប្រឆាំងការជួញដូរសុនខនៅកម្ពុជា។ អង្គការនេះ បានបំពេញការងារនៅកម្ពុជា ដើម្បីជួយផ្សព្វផ្សាយ ការប្រមូលសុនខអនាថា និងជួយព្យាបាលសុនខតាមទីវត្តអារាមជាដើម ព្រមទាំងជួយគិតគូរឱយអ្នករកស៊ីលក់សាច់សុនខ ប្តូរមុខរបរថ្មី។ ល។
ជារួមស្ថានភាពការជួញដូរ និងហូបសាច់សុនខកម្ពុជា អាចបង្កឱយមានបញ្ហា៤សំខាន់ៗ៖ ១. បាត់បង់វប្បធម៌ទំនៀមទម្លាប់និងប្រពៃណីដ៏ល្អរបស់ប្រជាជនខែ្មរ ដែលផ្តាំតកូនចៅដោយ ហាមមិនឱ្យបរិភោគសាច់សុនខឡើយ រហូតដល់យល់ថាជាទង្វើ នាំឱ្យចង្រៃដល់ខ្លួនឯងនិងគ្រួសារ។ បើគ្មានវិធានការទេ ប្រពៃណីនិងវប្បធម៌ដ៏ប្រពៃថ្លៃថ្នូរនេះ នឹងរលាយសាបសូន្យមិនខានឡើយ ។ ២. ការបង្កអំពើចោរកម្ម និងបង្កបទល្មើសផេ្សងៗ ក្នុងសង្គមរួមទាំងទង្វើកាចសាហាវ បង្កហឹង្សាក្នុងគ្រួសារផងដែរ។ ៣. មានផលប៉ះពាល់ដល់សុខភាពសាធារណៈ មានប្រភេទជំងឺឆ្លងផងដែរ (នេះបើយោងតាមការវាយតម្លៃ មន្ត្រីជំនាញសុខភាពមកពីប្រទេសអូស្ត្រាលី ហើយអង្គភាពស៊ីម៉ាក់ និងសហការរយៈ២ ឆ្នាំ (ឆ្នាំ២០១៩-២០២០) ជាមួយសាស្ត្រាចារ្យ មកពីសាកលវិទ្យាល័យមែលប៊ន ដើម្បីតាមដានជំងឺសុនខ នៃអង្គភាពស៊ីម៉ាក់) ។ ៤. ភាពអសីលធម៌ចំពោះគុណបំណាច់សុនខបម្រើមនុស្សជាតិ ជាពិសេសសុនខហិតមីន សុនខសន្តិសុខ (សម្រាប់សន្តិសុខគ្រួសារ និងសាធារណៈ) សុនខប្រឆាំងភេវរកម្ម សុនខប្រឆាំងគ្រឿងញៀន សុនខការពារព្រំដែនជាដើម។
លោកបានបន្ថែមថា “ដូចនេះ ជាពេលវេលាយ៉ាងសមស្រប សម្រាប់ប្រជាជនកម្ពុជា និងអ្នកអនុវត្តន៍ច្បាប់អាចចូលរួមលុបបំបាត់ ភាពអសកម្មក្នុងសង្គមខែ្មរ និងរួមគ្នាលើកកម្ពស់ប្រពៃណី និងសីលធម៌សង្គមខែ្មរយើង”។
ចំណែកបណ្តាញសង្គមហ្វេសប៊ុក បានលើកឡើងថា បើសិនជាអាចឈប់ញ៉ាំសាច់ឆ្កែប្រហែលជាល្អ។ អាណិតគ្នាផង គេក៏មានជីវិត គេក៏ចង់រស់ ចង់ញ៉ាំរបស់ឆ្ងាញ់ដូចជាយើងដែរតើ។ ស្វតឆ្កែជាស្វតចិញ្ចឹមនៅក្នុងផ្ទះ ។ ជាសត្វមួយស្មោះត្រង់នឹងម្ចាស់ ជាមិត្តល្អជាំមួយម្ចាស់ ។ មិនខ្វះទេសាច់ដែលឆ្ងាញ់ជាងសាច់ឆ្កែ សាច់គេលក់ពេញផ្សារម៉េចមិនញ៉ាំ មកញ៉ាំអីសាច់ឆ្កែ។ ត្រូវនិយាយថាទេ ចំពោះការបរិភោគសាច់ឆ្កែ សង្ឃឹមថានឹងចេះស្រឡាញ់ អាណិតពួកគេ យកគេមកចិញ្ជឹមហើយ
សម្លាប់គេ ដើម្បីបំពេញក្រពះខ្លួនឯង។
លោកអគ្គនាយកស៊ីម៉ាក់ បានបន្ថែមទៀតថា តើសមល្មមដល់វេលា ក្នុងការបង្កើតច្បាប់ហាមឃាត់កូនខែ្មរ មិនឱ្យបរិភោគ សាច់សុនខ(ឆ្កែ)ឬនៅ? តាមប្រពៃណី សីលធម៌និងជំនឿសាសនារបស់ពូជពង្សខែ្មរ មានតំណម (ហាមដាច់ខាត) មិនឱ្យកូនចៅបរិភោគសាច់ឆ្កែទេ! រហូតគិតថាអ្នកបរិភោគសាច់សុនខ នាំមកនូវចង្រៃឧបទ្រព បាត់បង់កិតិ្តយសថ្លៃថ្នូរ ដល់ខ្លួន គ្រួសារនិងភូមិឋានផងដែរ។ បច្ចុប្បន្ននេះ មានកូនចៅខែ្មរកាន់តែច្រើនឡើងៗ នាំគ្នាបរិភោគសាច់ឆ្កែ ដែលប្រការនេះ ក៏ជាផ្នែកមួយធ្វើឱ្យសីលធម៌សង្គមនិងប្រពៃណីខ្មែរធ្លាក់ចុះដែរ! អង្គភាពស៊ីម៉ាក់ បានប្រើប្រាស់សុនខសម្រាប់ជួយសង្គ្រោះ ជីវិតមនុស្សលោក ដូចនេះយើងពិតជាពិបាក បើកភ្នែកមើលទង្វើ គ្មានសីលធម៌នេះណាស់!
សាច់សុខន ឬឆ្កែ គឺជាអាហារមួយប្រភេទ ដែលមានភាពពេញនិយមខ្លាំងបំផុត ពីសំណាក់បងប្អូនខ្មែរយើងមួយចំនួន ព្រោះវាមានរសជាតិឈ្ងុយឆ្ងាញ់។ ទោះជាយ៉ាងណាសាច់ឆ្កែ ពុំមែនជាអាហាល្អដូចមនុស្សមួយចំនួន បានគិតឡើយ។ បើយោងតាមអ្នកជំនាញផ្នែកសុខភាព បានបង្ហាញថា ប្រសិនបើអ្នកទទួលទានប៉ះចំឆ្កែឈឺ ឬផ្ទុកជំងឺឆ្កែឆ្កួត អាចប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្លាំង។ លើសពីនេះទៅទៀត អ្នកដែលទទួលទានសាច់ឆ្កែ ក៏ប្រឈមហានិភ័យ នៃការឆ្លងបាក់តេរីពោះវៀន រលាកស្រោមខួរ ក្រិនថ្លើម ខ្សោយតម្រងនោម។ ជាពិសេស មនុស្ស ៤ប្រភេទខាងក្រោមនេះ គួរតែជៀសឲ្យឆ្ងាយពីសាច់ឆ្កែ៖ ១)ស្ត្រីមានផ្ទៃពោះ៖
បើយោងតាមអ្នកជំនាញផ្នែកសុខភាពបានបង្ហាញ សាច់ឆ្កែសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើន ប៉ុន្តែមិនល្អសម្រាប់ស្ត្រីមានផ្ទៃពោះឡើយ។ ប្រសិនបើទទួលទានសាច់ប្រភេទនេះច្រើនពេក អាចបង្កើនកម្រិតជាតិអាស៊ីតអ៊ុយរិច និងបង្កើនហានិភ័យជំងឺក្រឡាភ្លើង។ ២)មនុស្សមានជំងឺរលាកថ្លើម ៖ អ្នកជំងឺរលាកថ្លើម មិនត្រូវបានអនុញ្ញាតឲ្យទទួលទានសាច់ឆ្កែឡើយ ព្រោះវាអាចធ្វើឲ្យជំងឺកាន់តែដុនដាបទៅៗ ប៉ះពាល់ដល់សុខភាព និងប្រព័ន្ធភាពស៊ាំថែមទៀត។ ៣)មនុស្សមានជំងឺប្រគ្រីវ សម្ពាធឈាមខ្ពស់ និងទឹកនោមផ្អែម៖
សាច់ឆ្កែមានផ្ទុកប្រូតេអ៊ីនខ្ពស់ មិនល្អសម្រាប់សុខភាព របស់អ្នកដែលមានជំងឺទឹកនោមផ្អែម លើសឈាម បេះដូង និងខ្លាញ់ក្នុងថ្លើម ឡើយ។ បើយោងតាមវេជ្ជបណ្ឌិតជាច្រើន បានបង្ហាញថា អ្នកដែលមានជំងឺទាំងអស់នេះ ប្រសិនបើទទួលទានសាច់ឆ្កែ នឹងធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរ និងឈឺចាប់ជាងមុន។ និង៤) មនុស្សមានជំងឺមហារីក៖ មិនត្រឹមតែសាច់ឆ្កែនោះទេ អ្នកជំងឺមហារីក ក៏គួរតែចៀសវាងអាហារក្តៅ ខ្លាញ់ ឬសាច់អាំង ដែរ។ ប្រសិនបើអ្នកជំងឺ ញ៉ាំអាហារប្រភេទនេះ ច្រើនពេក វានឹងផលិតស្លេស្មកាន់តែច្រើន សម្ពាធឈាមកើនឡើង បណ្តោលឲ្យជំងឺកាន់តែមានសភាពធ្ងន់ធ្ងរ៕