លោកស្រីPauline Camonaមន្ត្រីការបរទេសបារាំងអះអាងពីការបន្តគាំទ្រលើការអភិវឌ្ឍន៏នៅរាជធានីភ្នំពេញ
ប្រទេសបារាំង៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងប៉ារីសសាធារណៈរដ្ឋបារាំង កាលពីថ្ងៃទី២វិច្ឆិកា ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនៃដោយលោកឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកស្រី បានចូលជូបពិភាក្សាការងារជាមួយលោកស្រីPauline CARMONA អនុប្រធាននាយកដ្ឋានកិច្ចការអាស៊ី និងអូសេអានីនៃក្រសួងការបរទេសបារាំងដែលផ្តោតទៅលើកិច្ចសហប្រតិបត្តិការកម្ពុជា.បារាំង ជាពិសេសកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងទីក្រុងប៉ារីស។
លោកស្រីPauline Carmona បានអះអាងពីការជួយដល់រាជធានីភ្នំពេញ,បន្តការគាំទ្រលើជំនួយអភិវឌ្ឍន៏ និងជំនួយបច្ចេកទេសតាមរយះទីភ្នាក់ងារអភិវឌ្ឍន៏ បារាំង អា.អេហ្វ.ដេ(AFD)សំរាប់រាជធានីភ្នំពេញដើម្បីជួយដល់គំរោងជាអាទិភាពនានាដែលរាជធានីភ្នំពេញកំពុងតែអនុវត្ត។
លោកស្រីPauline Carmona បានកោតសរសើរដល់ខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញ របស់លោកអភិបាលក៏ដូចរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហេសេនាបតីតេជោហ៊ុនសែន ជាប្រមុខ បានដាក់ចេញនូវគោលដៅអភិវឌ្ឍន៏ទីក្រុងក្នុងនោះមាន៖ការដាក់ចេញនូវការកសាងប្លង់គោលនៃការអភិវឌ្ឍន៏ទីក្រុង និងប្លង់គោលដឹកជញ្ជូនសាធារណៈធ្វើឲ្យមាននិរន្តរភាពសំរាប់ការវិនិយោគយូអង្វែងដែលគ្មានហានិភ័យ។
លោកឃួង ស្រេង បានថ្លែងអំណរគុណដល់ភាគីបារាំងតែងបានជួយឧបត្តម្ភ ដល់រាជធានីភ្នំពេញ។លោកអភិបាលក៏បានរំលឹកឡើងវិញនូវអនុស្សាវរីយ៏ជាប្រវត្តិសាស្ត្រដ៏មានតំលៃបំផុតដែលជាផ្នែក១នាំទៅដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១គឺជំនួបចចាររវាងសម្តេចនរោត្តមសីហនុ និងសម្តេចហ៊ុនសែននៅហ្វែរ អង់តា ដឺន័រ(Fere En Tadenois)។ជាមួយគ្នានេះរដ្ឋាភិបាល ក៏ដូចទីក្រុងប៉ារីសបានផ្តល់ជំនួយជាបន្តបន្ទាប់រួមទាំងជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ក៏ដូចការបណ្តុះបណ្តាលធនធានមនុស្សដល់រដ្ឋបាលរាជធានីភ្នំពេញក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមក។
លោកអភិបាលក៏បានគាំទ្រដល់គំរោងសិក្សាជំហ៊ានទី៣របស់ភាគីបារាំងលើគំរោងសាងសង់ប្រពន្ធ័ដឹកជញ្ជូនTramway នៅរាជធានីភ្នំពេញ ហើយលោកគាំទ្រពេញទំហឹងចំពោះគំរោងនេះដែលជាប្រពន្ធ័ ដឹកជញ្ជូនសាធារណៈដ៏សំខាន់កាត់បន្ថយការកកស្ទះចរាចរ ពង្រីកតំរាយផ្លូវធ្វើដំណើរឧ្យិកាន់តែទំនើបនិងទាន់សម័យបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលកំពុងមានការកើនឡើងឥតឈប់ឈរក្នុងរាជធានីភ្នំពេញនាពេលបច្ចប្បន្ន៕