ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមកើត ឆែ ថ្លែងថា៖ទោះបីអាវុធនុយក្លេអ៊ែខ្លាំងប៉ុណ្ណាក៏នៅចាញ់ទឹកប៉ិចដែរត្រូវប្រើប៊ិចឪ្យិចំ គោលដៅ

58

 

ភ្នំពេញ៖ឯកឧត្ដមកើត ឆែ អភិបាលរងរាជធានីភ្នំពេញបានថ្លែងថា៖បើទោះបីអាវុធនុយក្លេអ៊ែខ្លាំងយ៉ាងណាក៏នៅចាញ់ទឹកប៊ិចដែរ។ដូច្នេះអស់លោកលោកស្រីដែលមានសិទ្ធប្រើប៊ិច  ត្រូវគិតគូឲ្យបានម៉ត់ចត់មុននឹងចុះហត្ថលេខាលើឯកសារណាមួយ គឺប្រើប៊ិចឪ្យិចំ គោលដៅនិងគិតគូឱ្យគ្រប់ជ្រុង
ជ្រោយ។ប៊ិចមានអំណាចនៅពេលអ្នកប្រើមានអំណាចដែរ។

ឯកឧត្ដមកើត ឆែ អភិបាលរងរាជធានីភ្នំពេញបានថ្លែងបែបនេះខណះអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សានិងគណៈកម្មាធិការប្រតិបត្តិប្រចាំឆ្នាំ២០២៣ របស់សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៧កុម្ភះ  ២០២៤។

ឯកឧត្ដមអភិបាលរងរាជធានីបន្តថា៖អស់លោក លោកស្រីពូមីង បងប្អូនជា អាជ្ញាធរដែនដីត្រូវផ្តល់សេវាសាធារណះជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព សោភណ្ឌភាព និងមានទំនុកចិត្ត។អស់លោក លោកស្រីមិនត្រូវទុកអោយអ្នកម៉ៅការ ស្ថាបនាហេដ្ឋារចនាសម្ពន្ធ័មកធ្វើបាបលោក លោកស្រីវិញនោះទេលោកនិងលោកស្រីត្រូវតាមដានត្រួតពិនិត្យឱ្យបានដិតដល់ការស្ថាបនាផ្លូវ លូនៅក្នុងសង្កាត់ ខណ្ឌរបស់ខ្លួន។
លោកនិងលោកស្រីត្រូវ បានប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ កន្លែងខ្លះគេជីកដីអត់ព្រមលប់,កន្លែងខ្លះមិនទាន់ជីកដីផងគេដឹកប្រពន្ធ័លូទៅតម្រៀបចោលតាមចិញ្ចើមផ្លូវបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង និងការសាមគ្គីគ្នា របស់ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានរាជធានីភ្នំពេញ តាំងពីឆ្នាំទី១ រហូតដល់ឆ្នាំទី៥ នៃអាណត្តិទី៣ ដែលជាឆ្នាំចុងក្រោយ នៃអាណត្តិរបស់ខ្លួន និងនាំមកនូវសមិទ្ធផលចំបងៗ ជូនដល់សមាជិកក្រុមប្រឹក្សាខណ្ឌ សង្កាត់ ស្របគោលបំណង និងទិសដៅរបស់សមាគម ក្នុងការលើកកម្ពស់ឋានៈ និងសមត្ថភាពរបស់ក្រុមប្រឹក្សាខណ្ឌ សង្កាត់ ដើម្បីឱ្យសមាគម បំពេញតួនាទីឱ្យកាន់តែសកម្មប្រកប ដោយឯករាជ្យភាព ស័ក្តិសមជាអង្គការដៃគូ ក្នុងការតស៊ូមតិ ពិភាក្សា និងផ្តល់យោបល់ដល់ ស្ថាប័នពាក់ព័ន្ធ ក្នុងការការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាខណ្ឌ សង្កាត់។

ឯកឧត្ដមកើត ឆែ បញ្ជាក់ទៀតថា៖ការបង្កើតសមាគមក្រុមប្រឹក្សាខណ្ឌសង្កាត់រាជធានីភ្នំពេញឡើង ក្នុងគោលបំណងលើកកំពស់ឋានះ និងសមត្ថភាពរបស់ក្រុមប្រឹក្សាខណ្ឌ សង្កាត់ ,ធានាសំរេចបាននូវរដ្ឋបាលប្រជាធិបតេយ្យតាមបែបវិមជ្ឈការដែលមានប្រសិទ្ធ ភាពនិរន្តរភាព  តម្លាភាព គណនេយ្យភាព និងមានការពឹងពាក់លើខ្លួនឯង៕

អត្ថបទដែលជាប់ទាក់ទង