ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានផ្សារបឹងកេងកង៖ បង្កើនការយកចិត្តទុកដាក់ លើការងារសណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថា

260

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកឯក និមល ប្រធានគណៈកម្មការ គ្រប់គ្រងផ្សារបឹងកេងកង ខណ្ឌចំការមន បានដឹកនាំកម្លាំងសន្តិសុខផ្សារ និងបុគ្គលឹកដោយបន្តសកម្មភាព ការងាររបស់ខ្លួន យ៉ាងសកម្មផុលផុស ក្នុងការបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចុះរៀបចំធ្វើសណ្ដាប់ធ្នាប់ អោយមានរបៀបរៀបរយល្អ និងបោសសម្អាត ប្រម៉ែប្រមូលសំរាម ធ្វើអនាម័យបរិស្ថាន ទាំងនៅក្នុងផ្សារ និងខាងក្រៅជុំវិញបរិវេណផ្សារបឹងកេងកងនេះ ទាំងមូលផងដែរ។

លោកប្រធានផ្សារបឹងកេងកង ខណ្ឌចំការមនបានប្រាប់អោយដឹងថា ការចុះរៀបចំសណ្ដាប់ធ្នាប់ តាមដងផ្លូវជុំវិញបរិវេណផ្សារ ងច្រកចេញចូលផ្សារទាំងអស់ គឺជាកត្តាសំខាន់ណាស់ ក្នុងការដោះស្រាយ បញ្ហាចរាចរណ៍ និងជាការលើកកម្ពស់ នូវកិត្តិយសមុខមាត់ ផ្សារបឹងកេងកង និងអាជ្ញាធរខណ្ឌ ចំការមនទាំងមូលផងដែរ ដោយមហាជនទូទៅគាត់គាំទ្រ លើការងារនេះពេលពួកគាត់ ធ្វើឆ្លងកាត់តាមដងផ្លូវនានា ជុំវិញផ្សារ និងមកកាន់ទីផ្សារ និងកាត់បន្ថយភាពអាណាធិបតេយ្យ តាមដងផ្លូវផងដែរគួបផ្សំ នៅថ្ងៃនេះគឺថ្ងៃដើមសប្ដាហ៍ទៀតនោះ បងប្អូនប្រជាជន ដែលជាអតិថិជនផ្សារបឹងកេងកង គាត់នាំគ្នាមកកាន់ ទីផ្សាររកទិញទំនិញ។

ដូចនេះដើម្បីអោយសណ្ដាប់ធ្នាប់ តាមដងផ្លូវនិងចរសចរណ៍ អោយកាន់តែល្អប្រសើរ សូមបងប្អូនប្រជាជនទូទៅមកកាន់ទីផ្សារ ដើម្បីរកទិញទំនិញ ពិសេសបងប្អូនអាជីវករ លក់ដូរអីវ៉ាន់ សូមចូលរួមអនុវត្តន៍ អោយបានផុលផុសគ្រប់ៗគ្នា ដើម្បីមុខមាត់កិត្តិយសផ្សារបឹងកេងកង នៅក្នុងមូលដ្ឋានខណ្ឌចំការមន ទាំងមូលផងដែរ។

ជាមួយគ្នានេះដែរលោកឯក និមលប្រធានផ្សារបឹងកេងកង បានអោយដឹងទៀតថា ដោយសូមអំពាវនាវ ទៅដល់បងប្អូនទាំងអស់ សូមទុកដាក់សំរាម អោយបានត្រឹមត្រូវ និងអោយបានទៀងទាត់ តាមកម្មវិធីផងដែរចៀសវាង ការផាកពិន័យ។

នេះបើយោងតាមអនុលោម តាមអនុក្រិត្យលេខ១១៣អនក្រ.បក ក្នុងមាត្រា៤២ និងធ្វើការផាកពិន័យ ចាប់ពី២ម៊ឺនរៀល ចំពោះអ្នកដំណើរ និង ៥ម៊ឺនរៀលចំពោះអ្នកលក់ដូរ ហើយលោកប្រធានផ្សារបឹងកេងកង គាត់សង្ឃឹមយ៉ាងជឿជាក់ថា បងប្អូនប្រជាជន ជាអ្នកដំណើរទូទៅ និង បងប្អូនអាជីវករ លក់ដូរអីវ៉ាន់ ឬទំនិញទូទៅគ្រប់មុខ និងចូលរួមអនុវត្តន៍ តាមខ្លឹមសារសង្ខេបខាងលើនេះ អោយបានផុលផុស ដើម្បីមុខមាត់ទីផ្សារបឹងកេងកង យើងមានអនាម័យ បរិស្ថានល្អ មានផាសុខភាព ពោលគឺគ្មានសំរាមបោះចោល ពាសវាលពាសកាល តាមដងផ្លូវឬក្រៅធុងសំរាមឡើយ៕

អត្ថបទដែលជាប់ទាក់ទង