ខឹងប្ដីបើករថយន្តបុកខឿនសួនច្បារគល់ស្ពានច្បារអំពៅប៉ងសម្លាប់ខ្លួន
ភ្នំពេញ ៖ អ្នកភូមិកើតហេតុថា ស្រ្តីវ័យក្មេងម្នាក់សង្ស័យមានវិបត្តិគ្រួសារ បេីករថយន្តព្រូស បុកខឿនផ្លូវចង់សម្លាប់ខ្លួន ត្រូវបានសមត្ថកិច្ចសណ្ដាប់ធ្នាប់ខណ្ឌឃាត់ និងបង្កការភ្ញាក់ផ្អេីល កាលវេលាម៉ោង២និង០០នាទីរសៀលថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានត្រេីយខាងកេីត តាមបណ្ដោយដោយផ្លូវជាតិលេខ១ ស្ថិតនៅភូមិដេីមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
ស្ត្រីខាងលើប៉ងធ្វើអត្តឃាតនេះ ឈ្មោះ ភាព វិច្ឆិកា អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៩ ក្នុងបុរីប៉េងហួត សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានអោយដឹងថា មុនកេីតហេតុឃេីញស្រ្តីវ័យក្មេងម្នាក់ បេីករថយន្តព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ ២AP-០៣៦០ ហេីយមិនដឹងមូលហេតុអី ស្រាប់បួងចង្កូតទៅខាងឆ្វេងដៃបុក ខឿនសួនច្បារបណ្ដាលរថយន្តផ្ទុះកង់បេីក ទៅមុខមិនរួចតែស្រ្តីនៅតែបន្តព្យាយាម បេីកទៅមុខទៀតហេីយសមត្ថកិច្ចយេីង ខ្លាចបេីកបុកម៉ូតូផ្សេងទៀត ក៏ធ្វេីការឃាត់និងអោយស្រ្តីឈប់ និងនាំចេញពីក្នុងរថយន្ត ដើម្បីសួរនាំ ។ សមត្ថកិច្ចបន្តថា ក្រោយពីសួរនាំស្រ្តីវ័យក្មេងប្រាប់សមត្ថកិច្ចថា មូលហេតុបេីកបររថយន្តដោយ មានវិបត្តិគ្រួសារឈ្លោះគ្នា ជាមួយប្ដីហេីយក៏ខឹងបេីករថយន្តចេញ ពីផ្ទះគោលបំណងចង់សម្លាប់ខ្លួនតែម្ដង ដោយមិនចង់រស់បន្តជីវិតទៅមុខទៀតទេ ។
សមត្ថកច្ចបានឱ្យដឹងថា៖ ក្រោយស្តាប់ការរៀបរាប់នារីនេះ សមត្ថកិច្ចក៏បាន នាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដោយមិនអោយបើកទៅទៀតទេ ខ្លាចគ្រោះថ្នាក់ដល់អ្នកដ៏ទៃ និងទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីមកយកត្រលប់ទៅផ្ទះវិញ ។ ចំពោះការខូចខាតខឿន សួនច្បារផ្លូវជាតិលេខ១នោះ អាជ្ញាធរខណ្ឌច្បារអំពៅ ក៏មិនបានចាប់ទោសអូសដំណើរ ទាមទារសងនោះទេ ៕