ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីបាននឹងកំពុងធ្វើឡើងនៅខណ្ឌឬស្សីកែវ

82
ភ្នំពេញ៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញបាននឹងកំពុងធ្វើឡើងនៅក្នុងមជ្ឈមណ្ឌលម៉ូឌែន៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ដើម្បីស្តាប់ពីកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ លើ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍមូលដ្ឋាន។
   វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនៅព្រឹកថ្ងៃទី០៦វិច្ឆិកា២០១៨នេះបានធ្វើឡើង ក្រោមអធិបតីភាពលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកស៊ុយ សេរិទ្ធ
អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរូមពីប្រជាពលរដ្ឋជាច្រើនរយនាក់ផងដែរ។
   មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនៅព្រឹកថ្ងៃទី០៦ វិច្ឆិកានេះ គឺផ្តោតសំខាន់ពាក់ព័ន្ធបញ្ហា៣ចំណុច ដែលទាក់ទងនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍមូលដ្ឋាន។
    លោកម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា
សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ពិតជាបាននាំមកនូវសក្តានុពលយ៉ាងធំធេង  និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនានាពេលកន្លងមក ដើម្បីអោយរដ្ឋបាលរាជធានីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងមានប្រសិទ្ធភាពក្នុងនាមជាតំណាងរដ្ឋបាលសាធារណៈ។
     លោកបន្តថា វាទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីត្រូវបានធ្វើឡើងក្នុង១ឆ្នាំម្តងសម្រាប់មួយខណ្ឌៗ មានន័យថា ទាំង១២ខណ្ឌចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញនិងធ្វើឡើងចំនួន១២ដង ស្របពេលដែលឆ្នាំ២០១៨នេះរដ្ឋបាលរាជធានីភ្នំពេញបានបើកវេទិកានេះបានចំនួន៥ខណ្ឌរួចមកហើយនោះ ក្នុងនោះរួមមាន ខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌមានជ័យ ខណ្ឌចំការមន និងខណ្ឌឬស្សីកែវ សម្រាប់ព្រឹកថ្ងៃ០៦ វិច្ឆិកានេះ៕
អត្ថបទដែលជាប់ទាក់ទង