ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឯកអគ្គរដ្ឋទូតបារាំង ហ្សាក់ ប៉ឺឡេ បានធ្វើសន្និសីទមួយស្តីពីភាពរស់រវើកនៃទំនាក់ទំនងបារាំង-កម្ពុជា

372

 

ភ្នំពេញ ៖ ស្ថានទូតបារាំងប្រចាំកម្ពុជាបានចេញផ្សាយព័ត៌មាននៅថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៤នេះថា លោកឯកអគ្គរដ្ឋទូតបារាំង ហ្សាក់ ប៉ឺឡេ បានធ្វើសន្និសីទមួយស្តីពីភាពរស់រវើកនៃទំនាក់ទំនងបារាំង-កម្ពុជា ក្រោយដំណើរទស្សនកិច្ចនៅប្រទេស​បា​រាំង​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៨ និងទី១៩ ខែមករា កន្លងទៅ។ រៀបចំឡើងដោយមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់ និងដោយមានការសម្របសម្រួលពីឯកឧត្តម ពូ សុធីរៈ សន្និសីទខាងលើបានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យបញ្ញាសាស្រ្ត។

ក្រោយសន្និសីទ លោកឯកអគ្គរដ្ឋទូតបានសំណេះសំណាលជាមួយនិស្សិត លោក លោកលោកស្រ្តីសាស្រាចារ្យ និងមន្ត្រីទូតនានា។ លោកទូតបានគូសបញ្ជាក់អំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជាក្នុងវិស័យអប់រំ ទំនាក់ទំនងសេដ្ឋកិច្ច បរិស្ថាន សុខាភិបាល រួមទាំងហ្វ្រង់​កូហ្វូនី ស្របពេលកម្ពុជាមានបំណងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់​កូហ្វូនីឆ្នាំ២០២៦។

លោកទូតក៏បានរំលឹកផងដែរថាក្នុងទស្សនវិស័យនៃភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសបារាំង និងប្រទេសកម្ពុជា គេត្រូវ​ផ្តោត​លើប្រធានបទទាំងអស់ រួមទាំងសិទ្ធិមនុស្សផងដែរ។ ការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យសិទ្ធិមនុស្សបង្កឱ្យមានការព្រួយបារម្ភ។ សេរីភាពបញ្ចេញមតិត្រូវតែទទួលបានការធានាដោយគ្មានការភ័យខ្លាចអំពីការចោទប្រកាន់តាមផ្លូវតុលាការ៕

អត្ថបទដែលជាប់ទាក់ទង