ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងអធិការកិច្ច បានចូលរួមចំណែកយ៉ាងសំខាន់​ ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់អភិបាលកិច្ច នៅតាមក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់

404

 

រាជធានីភ្នំពេញ ៖ ពីវេទិកាបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និង លើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច នាព្រឹកថ្ងៃអង្គារ ទី១៣ កុម្ភៈ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ក្រសួងអធិការកិច្ច បានចូលរួមចំណែកយ៉ាងសំខាន់​ជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់អភិបាលកិច្ច នៅតាមក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅពង្រឹងប្រសិទ្ធភាព ភាពស្អាតស្អំរបស់រដ្ឋបាលសាធារណៈ និងកាតព្វកិច្ចទទួលខុសត្រូវរបស់រដ្ឋបាលគ្រប់ថ្នាក់ទាំងអស់ ដើម្បីបង្ការ ទប់ស្កាត់ កាត់បន្ថយ ប្រយុទ្ធប្រឆាំង និងឈានទៅលុបបំបាត់ចោលការកិបកេងទ្រព្យសម្បត្តិរដ្ឋ អំពើពុករលួយ ភាពអសកម្មនានា ដែលជាកត្តាបំផ្លិចបំផ្លាញដល់ការអនុវត្តគោល នយោបាយអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង