ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តបង្កម៉ាក Hilux បើកបុកម៉ូតូ ស្លាប់ម្នាក់ របួស២នាក់ ត្រូវសមត្ថកិច្ចរកឃើញហើយ ក្រោយជនបង្កបើកយកមកចតចោលនៅមុខអាគារ បុរី អ & អេហ្វ

32

 

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវេលាម៉ោង០៩:០៥នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានស្រាវជ្រាវរកឃើញរថយន្តបង្កដែលបើកបុកម៉ូតូម៉ាក HONDA CUB ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1AV.8317 បណ្ដាលឱ្យរងរបួសស្រាល ចំនួន២នាក់ និងស្លាប់ ក្មេងស្រីម្នាក់ កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ២១:៣០នាទី ផ្លូវ៦០ម៉ែត្រ ខណ្ឌដង្កោ ត្រូវបានជនបង្កបើកយកមកចតប្លុងចោលនៅមុខអាគារ បុរី អ & អេហ្វ (R&F) ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

រថយន្តបង្កម៉ាក Hilux Revo ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AQ 1520។

បច្ចុប្បន្នរថយន្តបង្ក ត្រូវបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចំណែកអ្នកបើកបរបង្ក សមត្ថកិច្ចបានកំណត់មុខសញ្ញារួចហើយ សូមឱ្យអ្នកបើកបរបង្កចូលខ្លួនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង