ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៏របស់AIMFលើកទី៨៨បានចាប់ផ្តើមនៅទីក្រុងលីលប្រទេសបារាំងដោយមានតំណាងទីក្រុង ចូលរួមជាង៣០០ទីក្រុង

316

ប្រទេសបារាំង៖ ដូចកម្មវិធីដែលបានគ្រោងទុក កិច្ចប្រជុំគណៈកម្មការអចិន្រៃ្តយ៏របស់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)លើកទី៨៨ និងកិច្ចប្រជុំពេញអង្គរបស់AIMFលើកទី៣៨បានដំណើរការទៅ ដោយចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧វិច្ឆិកា នៅទីក្រុងលីលប្រទេសបារាំង ក្នុងនាមជាសមាជិកអចិន្ត្រៃយ៏របស់សមាគមន៏ រាជធានីភ្នំពេញដឹកនាំដោយ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះដែរ ។

មហាសន្និបាតនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រីអាន អ៊ីដាល ហ្គោ អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង,និងរដ្ឋមន្ត្រីក្រសួងកីឡាបារាំងផងដែរដោយផ្តោតលើប្រធានបទដែលពាក់ពន្ធ័នឹងកីឡាគឺ កីឡា សុខភាពឬបំពេញឲ្យគ្នា កីឡា ការបង្កើតថ្មី និងការអភិវឌ្ឍន៏មូលដ្ឋាន,ទីក្រុង និងព្រឹត្តិការណ៏កីឡាអន្តរជាតិខ្នាតធំ តើជាហានិភ័យឬជាឧិកាស? កីឡានិងតំលៃក្នុងទីក្រុងផងដែរ។មានរបៀបវារះជាច្រើនត្រូវបានលើកយកមកពិភាក្សា និងអនុមត័មានការធ្វើបច្ចុប្បន្នភាពបញ្ជីសមាជិក,អនុម័តកំណត់ហេតុអង្គសន្និបាតAIMFលើកទី៣៧,របាយការណ៏ស្ដីពីសកម្មភាពរបស់AIMFក្នុងឆ្នាំ២០១៧,របាយការណ៏នៃការអនុវត្តថវិកាឆ្នាំ២០១៧ និងបទបង្ហាញអំពីគណនេយ្យ,របាយការណ៏សវនករ,ការអនុម័តលើគណនេយ្យ និងរបាយការណ៏ហិរញ្ញវត្ថុឆ្នាំ២០១៧,គំរោងចំណាយនានាលើការឧបត្ថម្ភដល់ទីក្រុង និមួយៗជាសមាជិកAIMF

   តំណាងទីក្រុងនានាបានលើកឡើងពីបញ្ហាប្រឈមនានាដែលខ្លួនជួបប្រទះព្រមទាំងមានការបោះឆ្នោតជ្រើសរើសកីឡាការនីឆ្នើមផងដែរ។

  នាឧិកាសនោះ ប្រតិភូរាជធានីភ្នំពេញបានឡើងធ្វើបទអន្តរាគមដែលបង្ហាញពីការរីកចំរើនរបស់រាជធានីភ្នំពេញ ក៏ដូចការរីកចំរើនលើវិស័យកីឡាដែលយើងបានកសាងឡើងពីបាតដៃទទេ ពីគំនរផេះផង់ដែលបន្សល់ទុកពីរបប ប្រល័យពូជសាសន៏។

   លោកស្រីអាន អ៊ីដាលហ្គោ បានថ្លែងកោតសរសើរពីដំណើរការអភិវឌ្ឍន៏រាជធានីភ្នំពេញយ៉ាងឆាប់រហ័សនិងវាយតំលៃខ្ពស់ចំពោះវត្ត មានរបស់លោកឃួង ស្រេងនិងគណៈប្រតិភូរាជធានីភ្នំពេញ ដែលបានអញ្ជើញមកចូលរួមក្នុងមហាសន្និបាតAIMF ប្រចាំឆ្នាំនាពេលនេះ ហើយថារាជធានីភ្នំពេញគឺជាតំណាងឲ្យទីក្រុងប្រើប្រាស់ភាសាបារាំងនៅអាស៊ី។

   ក្នុងបទអន្តរាគមន៏ លោកឃួង ស្រេង បានលើកឡើងពីកិច្ចសហការល្អប្រកបដោយប្រសិទ្ធភាពខ្ពស់ហើយធ្វើឲ្យយើងខ្ញុំមានលទ្ធភាពពេញលេញចូលរួមពិភាក្សា និងផ្តល់យោបល់ដើម្បីរៀបចំកសាងសេចក្តីព្រាងគោលនយោបាយ និងយន្តការនានាព្រមទាំងផែនការយុទ្ធសាស្ត្រ៥ឆ្នាំរបស់សមាគម ទុកជាប្រយោជន៏ដល់បុព្វហេតុ នៃហ្វ្រង់កូហ្វូនី កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការរៀបចំបែបផែនអភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិរបស់បណ្តាសមាជិកសមាគមនាពេលអនាគត ឲ្យដើរឆ្ពោះទៅរកវឌ្ឍនភាពលើគ្រប់វិស័យដោយចីរភាព។

   លោកឃួង ស្រេង ក៏បានស្នើសុំដល់អង្គសន្និបាតឲ្យគាំទ្ររាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតAIMFនាឆ្នាំ២០១៩ខាងមុខនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង