ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានីយ/ដេប៉ូលក់ប្រេង មួយចំនួន នៅភ្នំពេញ លក់មិនគ្រប់លីត្រ អុបតានទាប និងលក់ប្រេងមានតម្លៃខ្ពស់ជាង សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម

404

ភ្នំពេញ៖ នៅ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយករថយន្តពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈ ត្រួតពិនិត្យគុណភាព បរិមាណ និងថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមបណ្ដាស្ថានីយ/ដេប៉ូ នានាក្នុងរាជធានីភ្នំពេញ។

ក្នុងការត្រួតពិនិត្យនេះ មន្រ្តីជំនាញបានធ្វើការវិភាគលើកម្រិត សន្ទស្សន៍អុកតានរបស់ប្រេងសាំង និងត្រួតពិនិត្យរង្វាស់រង្វាល់របស់ បណ្ដាស្ថានីយ/ដេប៉ូលក់ប្រេងផងដែរ។

ជាលទ្ធផលនៃការត្រួតពិនិត្យស្ថានីយ និងដេប៉ូ ចំនួន ៧ មន្រ្តីជំនាញបានរកឃើញ ៖ ស្ថានីយ/ដេប៉ូ ចំនួន ១ មិនមានអនុលោមភាពផ្នែកបរិមាណ (មិនគ្រប់លីត្រ)។ ស្ថានីយ/ដេប៉ូ ចំនួន ១ មិនមានអនុលោមភាពផ្នែកគុណភាព (ចំនួនអុកតានទាបជាងបទដ្ឋានកំណត់)។ ស្ថានីយ/ដេប៉ូ ចំនួន ៣ មិនមានអនុលោមភាពទាំងផ្នែកបរិមាណ និងគុណភាព ។

ចំពោះតម្លៃលក់រាយ មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូលបានរកឃើញស្ថានីយ ១ បានលក់ប្រេងមានតម្លៃខ្ពស់ជាងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ។

ចំពោះស្ថានីយ/ដេប៉ូ ដែលត្រូវបានរកឃើញមានភាពមិនប្រក្រតីខាងលើ មន្រ្តីកាំកុងត្រូលបានតម្រូវឱ្យម្ចាស់ធ្វើកិច្ចសន្យាកែតម្រូវឡើងវិញ ពុំនោះទេ នៅពេលដែលមន្រ្តីជំនាញរកឃើញកំហុសលើកទី ២ ស្ថានីយ/ដេប៉ូទាំងនោះ នឹងប្រឈមចំពោះការផ្សព្វផ្សាយជាសាធារណ:តាមប្រព័ន្ធសារព័ត៌មាននានា ឬប្រឈមនឹងការផ្អាកធ្វើអាជីវកម្មជាបណ្តោះអាសន្ន ហើយក្នុងករណីមិនរាងចាល នឹងប្រឈមចំពោះមុខច្បាប់ជាធរមាន។ (រកឃើញកំហុសលើកទី១ តម្រូវឱ្យធ្វើកិច្ចសន្យាកែតម្រូវ លើកទី២ ផ្សព្វផ្សាយឈ្មោះស្ថានីយ/ដេប៉ូ ជាសាធារណ:តាមប្រព័ន្ធសារព័ត៌មាននានា ហើយបើរកឃើញកំហុសលើកទី ៣ នឹងរងនូវការបិទអាជីវកម្មជាបណ្តោះអាសន្ន ឬកសាងសំណុំរឿងបញ្ជនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី)៕

អត្ថបទដែលជាប់ទាក់ទង