ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនជាតិចិន៥នាក់ ជាមួយថ្នាំញៀន និងកាំភ្លើងខ្លី នៅខេត្តព្រះសីហនុ

75

ខេត្តព្រះសីហនុ៖ ជនជាតិចិនចំនួន៥នាក់ ក្នុងនោះមានស្រីម្នាក់ ដែលពាក់ព័ន្ធការជួញដូរគ្រឿងញៀន និងមានកាំភ្លើងខ្លីមួយដើម ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុ បង្ក្រាបបានជាក់ស្ដែង នៅវេលាម៉ោង១យប់ ឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ជនសង្ស័យជាជនជាតិចិនចំនួន៥ នាក់ប្រុស៤នាក់ ស្រីម្នាក់ រួមមាន៖
ទី១.ឈ្មោះ Liu.Chang Xinភេទប្រុសអាយុ២០ឆ្នាំជនជាតិចិន។
ទី២.ឈ្មោះ Liang Perngភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិចិន។
ទី៣.ឈ្មោះChen WenJianភេទប្រុសអាយុ២០ឆ្នាំ ជនជាតិចិន។
ទី៤.ឈ្មោះHuang Xiongyuanភេទប្រុសអាយុ៣៨ឆ្នាំជនជាតិចិន។
ទី៥.ឈ្មោះChen yudanភេទស្រីអាយុ២២ឆ្នាំជនជាតិចិន។
វត្ថុតាងដកហូតបានរួមមាន ម្សៅក្រោមពណ៍សថ្លាសង្ស័យ ជាសារធាតុញៀនចំនួន២៦ ខ្លង និងកញ្ចាប់ធំ១កញ្ចប់ ទូស័ព្ទ៣គ្រឿង រថយន្ត១ គ្រឿង និងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅព្រឹកនេះ ជនជាតិចិនទាំង៥នាក់ រួមជាមួយថ្នាំញៀន និងកាភ្លើងខ្លីនោះ កំពុងស្ថិតក្រោមការសួរនាំ​ នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង