ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការឃុំខ្លួន​ស្ត្រី​ម្នាក់ជាម្ចាស់ផ្ទះសំណាក់​ណា​រ៉ា​វី​​ និង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីនស្មើទម្ងន់ជិត១គីឡូក្រាម

146


​ភ្នំពេញ​ ៖​ នៅរសៀលថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៨នេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីការឃុំខ្លួន​ស្ត្រី​ស្អាតម្នាក់ជាម្ចាស់ផ្ទះសំណាក់​ណា​រ៉ា​វី​​ ដែលជួញដូរ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ice)​ ចំនួន​ ១១​កញ្ចប់​ថង់​ធំ​ ស្មើ​ទម្ងន់​ 736.26g។​

សូមបញ្ជាក់ថា នៅ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ១៧​ និង​៤០​នាទី​ កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៥)​ បាន​ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​ទំពន់​ទី​១​ នៃ​ស្នងការ​រាជធានី​ ភ្នំពេញ​ ដោយ​បានការ​ដឹកនាំ​សម្របសម្រួល​ពី​លោក​ អ៊ុំ​ សុភ​ក្កិ​ ព្រះរាជ​អាជ្ញា​រង ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បង្ក្រាប​បទល្មើស​ ជួញដូរ​គ្រឿងញៀន​ នៅ​ចំណុច​មុខ​ផ្ទះសំណាក់​ណា​រ៉ា​វី​ និង​បាន​បន្ត​ ឆែកឆេរ​លំនៅ​ដ្ឋា​ន​១​កន្លែង​ ស្ថិត​នៅផ្ទះ​ជួ​លេខ​១៣​ ផ្លូវ​លេខ​៣​បេ​តេ​ ភូមិ​ចំរើន​ផល​ សង្កាត់​បឹង​ទំពន់​ទី​១​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​ ជាលទ្ធផល​ សមត្ថកិច្ច បាន​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ម្នាក់​ឈ្មោះ​ ណៃ​ ផា​រី​ ភេទ​ស្រី​ អាយុ​ ៣២​ឆ្នាំ​ ហើយ​ចាប់​យក​វត្ថុ​តាង​រួម​មាន​ ៖​ គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ice)​ ចំនួន​ ១១​កញ្ចប់​ថង់​ធំ​ ស្មើរ​ទម្ងន់​ 736.26g​ និង​ ជញ្ជីង​អេ​ឡិច​ត្រូនិ​ច​ចំនួន​ ១​ គ្រឿង​ ៕

អត្ថបទដែលជាប់ទាក់ទង