ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គោលនយោបាយឈ្នះ-ឈ្នះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ និងបង្ក្រាបបដិវត្តន៍ពណ៌ នៅកម្ពុជា

850


ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា គោលនយោបាយឈ្នះ-ឈ្នះ ក៏នូវតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ និងបង្ក្រាបបដិវត្តន៍ពណ៌ ដែលមាននៅកម្ពុជា ហើយបន្ដជំនឿទុកចិត្ត សម្រាប់ការបោះឆ្នោត និងលទ្ធផលបោះឆ្នោត នាពេលកន្លងទៅ។ បដិវត្តន៍ពណ៌ គឺជាសត្រូវដាច់ខាតរបស់នយោបាយ ឈ្នះ-ឈ្នះ តាំងពីដើម។ គោលនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ និងបង្ក្រាបបដិវត្តន៍ពណ៌ដែលមាននៅកម្ពុជា។

នៅ​ទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី ​ព្រឹក​​ថ្ងៃ​​អង្គារ៍​ ទី​៦​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ បើក​សិក្ខា​សាលា​ក្រោម​ប្រធាន​បទ​ ស្តី​ពី​ចក្ខុ​វិស័យ​ក្នុង​ការ​សាង​សង់​វិមាន​ឈ្នះ-ឈ្នះ​ “ព្រឹត្តិការណ៍​បង្កើត​ព្រឹត្តិការណ៍​” ដើម្បី​រៀប​ចំ​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ-ឈ្នះ ​និង​អបអរ​សាទរ​ខួប​លើក​ទី​២០​ នៃ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ​និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោគ​ជ័យ​នយោបាយ​ឈ្នះ-ឈ្នះ ​របស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ណឹម ​សុវត្ថិ ​អគ្គនាយក​ អគ្គនាយក​ដ្ឋាន​នយោបាយ ​និង​កិច្ចការ​បរទេស​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​សិក្សា​​ស្រាវ​ជ្រាវ​សាង​សង់​វិមាន​ឈ្នះ-ឈ្នះ​​

លោកនាយ​ឧត្តមសេនីយ៍ ​ណឹម ​សុវត្ថិ ​អគ្គនាយក​ អគ្គនាយក​ដ្ឋាន​នយោបាយ ​និង​កិច្ចការ​បរទេស​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​សិក្សា​​ស្រាវ​ជ្រាវ​សាង​សង់​វិមាន​ឈ្នះ-ឈ្នះ​​ បាន​​លើក​​ឡើង​ពី​ការ​វិវត្តន៍​ នៃ​ដំណើរ​ការ​សាង​សង់​វិមាន​ឈ្នះ-ឈ្នះ​ ឈាន​ឈ្ពោះទៅ​​ការ​ប្រារព្ធ​ពិធី​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ​ និង​ការ​ប្រារព្ធ​អបអរ​សាទរ​ខួប​លើក​ទី២០​ នៃ​​ទិវា​អនុស្សាវរីយ៍​​នយោបាយ​ឈ្នះ-ឈ្នះ​ ដែល​ក្រុម​ការ​ងារ​គ្រប់​ផ្នែក​ទាំង​អស់​ បាន​កំពង់​តែ​មមា​ញឹក​លើ​កិច្ច​ការ​តាម​ជំនាញ​រៀង​ៗ​ខ្លួន​។សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ

ថ្លែង​ទៅ​កាន់​អង្គ​សិក្ខា​សាលា ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​មាន​ប្រសាសន៍​ថា​៖ តាម​រយៈ​សមិទ្ធផល​នៃ​នយោ​បាយ​ឈ្នះ-ឈ្នះ យើង​ទទួល​បាន​នូវ​សន្តិភាព​ពេញ​លេញ ​ដែល​ជា​កត្តា​ចម្បង​សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​លើ​គ្រប់​វិស័យ ​និង​ការ​ធ្វើ​សមាហរណកម្ម​កម្ពុជា​ទៅ​ក្នុង​កិច្ច​ការ​តំបន់​ និង​អន្តរជាតិ​ដោយ​ជោគ​ជ័យ​ ហើយ​បាន​ប្រែ​ក្លាយ​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ ពី​ភាព​ក្រី​ក្រ​មក​ជា​ប្រជាជន​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ និង​ឈាន​ដល់​កម្រិត​ខ្ពស់​។​

សម្តេចពិជ័យសេនា ​​បាន​បន្ត​ថា៖​ នយោបាយ​ឈ្នះ-ឈ្នះ​ កើត​ចេញ​មក​ដោយ​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋមន្រ្តី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​របស់​យើង ​ដែល​ជា​ស្ថាបនិក​ឯក​ និង​ជា​មគ្គុទ្ទេស​ក៍​ឯក​។​ សម្តេច​បាន​បញ្ជាក់​ថា៖​ បច្ចុប្បន្ន​នេះ ​គោល​នយោបាយ​ឈ្នះ-ឈ្នះ​ នៅ​តែ​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទប់​ស្កាត់​ និង​បង្រ្កាប​បដិវត្តន៍​ពណ៌​ ដែល​មាន​នៅ​កម្ពុជា​ ហើយ​បន្តជា​មូល​ដ្ឋាន​ជំនឿ​ទុក​ចិត្ត​សម្រាប់​បោះ​ឆ្នោត​ ដែល​បាន​លទ្ធផល​ជា​វិជ្ជមាន​កន្លង​ទៅ​នេះ​ផង​។​ ក្នុង​ន័យ​នេះ ​សម្តេច​ពិជ័យ​សេនា​បាន​សង្កត់​ធ្ងន់​ថា៖​ បដិវត្តន៍​ពណ៌​ គឺ​ជា​សត្រូវ​ដាច់​ខាត​របស់​នយោបាយ​ឈ្នះ-ឈ្នះ​ តាំង​ពី​ដើម​មក​។​ សមិទ្ធផល​ដ៏​ធំ​ធេង​ទាំង​អស់​នេះ ​តើ​កើត​ចេញ​ពី​ការ​ដឹក​នាំ ​និង​ចក្ខុ​វិស័យ​របស់​អ្នក​ណា?​ ​យើង​ទាំង​អស់​គ្នា​ដឹង​ច្បាស់​លាស់​ថា ​កើត​ចេញ​ពី ​សម្តេច​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋមន្រ្តី​តែ​ម្តង​។​ ដូច​នេះ​ការ​កសាង​វិមាន​ឈ្នះ-ឈ្នះ ​និង​ការ​ចូល​រួម​អបអរ​សាទរ​រៀប​ចំ​ពិធី​បុណ្យ​ខួប​លើក​ទី​២០ ​ទិវា​នយោបាយ​ឈ្នះ-ឈ្នះ គឺ​ជា​មោទនភាព​ថ្មី​មួយ​ទៀត​របស់​យើង​ ហើយ​ក៏​ជា​កាតព្វ​កិច្ច​មួយ​ដែល​បណ្តា​​ស្ថាប័ន​ អង្គភាព​ ត្រូវ​តែ​បំពេញ​ដែរ​។​ វិមាន​នេះ​នឹង​ក្លាយ​ទៅ​ជា​អត្ត​សញ្ញាណ​ ដោយ​បង្កប់​ និង​បង្ហាញ​នូវ​ដួង​ព្រលឹង​ជាតិ​ និង​ជា​និមិត្ត​រូប​ ក្នុង​ការ​រួប​រួម​សាមគ្គី ​និង​ការ​អភិវឌ្ឍន៍ ​សម្រាប់​ជា​ការ​សិក្សា​ស្រាវ​ជ្រាវ​ថែម​ទៀត​នា​ពេល​​ខាង​មុខ​ ស្តី​ពី​កិច្ច​ការ​ទាំង​អស់​នេះ ​។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមទៀតថា ការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃនេះ គឺកើតមានស្នាដៃរបស់សម្ដេចតេជោ ដែលមានការអភិវឌ្ឍន៍ប្រទេស។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តទៀតថា គោនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ គឺជាគំរូសម្រាប់ស្វែងរក សន្ដិភាពក្នុងប្រទេសមានជម្លោះ៕

អត្ថបទដែលជាប់ទាក់ទង