ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនក្រុមចោរប្រដាប់អាវុធ ប្លន់យកម៉ូតូចំនួន៣នាក់ ទៅតុលាការ

160

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខក្រុមជនសង្ស័យចំនួន៣នាក់ ដែលធ្វើសកម្មភាពប្រើកាំបិតចុងស្រួច គំរាមប្លន់យកមូតូពីជនរងគ្រោះ ជាអ្នករត់ម៉ូតូឌុបបណ្ដាលឲ្យរងរបួស ហើយរត់គេចខ្លួនបាត់ស្រមោល កាលពីយប់ថៃ្ងទី៣ ខែវិចិ្ឆកា នៅចំណុចតាមបណ្ដោយផ្លូវលេខ៧០ ក្រុមទី៨ ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១។

នៅក្នុងសន្និសីទសារព័ត៌មានលោកវរសេនីយ៍ឯក គល់ យី បានបញ្ជាក់ថា ការស៊ើបអង្កេតដេញតាមបង្ក្រាបក្រុមជនសង្ស័យ ដែលបានប្រើកាំបិតកាប់ប្លន់ យកម៉ូតូ ពីជនរងគ្រោះជាអ្នករត់ម៉ូតូឌុប ទាំង៣នាក់នេះ បានធ្វើឡើងក្រោយកើតហេតុ ត្រឹមតែរយៈពេល១ថ្ងៃប៉ុណ្ណោះ នគរបាលខណ្ឌបើកការស្រាវជ្រាវភ្លាមៗ ឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ បាននៅត្រង់នៅចំណុចខាងមុខផ្ទះសំណាក់បឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយក្នុងប្រតិបត្តិការនោះ ដកហូតបានម៉ូតូ១គ្រឿងម៉ាក SUZUKI សា្មសវី ពណ៌ក្រហម សេរីឆ្នាំ២០១៣ ពាក់សា្លកលេខ ភ្នំពេញ 1BL-8439 យកមកប្រគល់ជូនជនរងគ្រោះទៅប្រើប្រាស់ប្រកបមុខរបរវិញ។

លោក គល់ យី បានបញ្ជាក់ទៀតថា ជនសង្ស័យដែលបង្ក្រាបបាន ក្នុងសកម្មភាពប្រើកាំបិតគម្រាមចាក់ប្លន់យកម៉ូតូពីជនរងគ្រោះទី១-ឈ្មោះ លី ចាន់តារ៉ា ហៅធី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្ដុំភូមិសាមគ្គី សង្កាត់ឬស្សីកែវ យកកាំបិតកាប់ជនរងគ្រោះ (និងមានសារធាតញៀន) ទី២-ឈ្មោះ ដឹក វុត្ថា ហតូ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលតាមបណ្ដោយផ្លូវរថភ្លើង ក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ (មានសារធាតុញៀន) ទី៣-ឈ្មោះ គឿង សុជាតិ ហៅឧត្តម ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលផ្លូវរថភ្លើង ក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ (មានសារធាតុញៀន)។ ឯជនរងគ្រោះឈ្មោះ កង នាង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរម៉ូតូឌុប ស្នាក់នៅផ្ទះជួល ក្នុងសងា្កត់ទឹកថា្ល ខណ្ឧសែនសុខ (រងរបួសស្រាលម្រាមកូនដៃខាងឆ្វេង)។

ជនរងគ្រោះបានថ្លែងអំណរគុណ ចំពោះលោកអធិការនគរបាលខណ្ឌឫស្សីកែវ លោកអធិការរង ជាមួយកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ដែលបានតាមស្រាវជ្រាវបង្ក្រាបជនសង្ស័យ ហើយដកហូតបានម៉ូតូយកមកប្រគល់ជូនរូបគាត់វិញ ដើម្បីប្រើប្រាស់ក្នុងការប្រកបរបរទទួលទានចិញ្ចឹមជីវិតបន្តទៀត។

ក្រុមជនសង្ស័យទាំង៣នាក់ ត្រូវបានបន្តឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ក្នុងការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង