ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការ ខេត្តព្រះវិហារមានម៉ាស៊ីន កាត់ស្មៅ កាត់មែកឈើស្វ័យប្រវត្តិ ដោយក្នុងមួយថ្ងៃអាចសំរេចកិច្ចការងាររបស់ខ្លួនបានចាប់ពី៧ទៅ១០គីឡូម៉ែត្រ

301

 

ខេត្តព្រះវិហារ៖ ដើម្បីអោយតាមបណ្តោយផ្លូវជាតិនានា មានសោភណ្ឌភាពនិងកាត់បន្ថយបាននូវហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយយថហេតុ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានយកចិត្តទុកដាក់លើការងារជាច្រើន រួមនិងការកាត់លះ មែកឈើនៅតាមផ្លូវសំខាន់ៗផងដែរ ដោយប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិ លឿនរហ័សទាន់ចិត្ត ។

  ជាក់ស្តែង នៅដើមខែ វិច្ឆិកា ឆ្នាំ២០១៨នេះ​ ក្រុមការងារសម្អាតរុក្ខជាតិរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន​ខេត្តព្រះ​វិហារ​​​ បាន​សម្អាតរុក្ខជាតិ(កាត់ស្មៅ)នៅ តាមបណ្ដោយផ្លូវជាតិលេខ​សំខាន់ៗ ជាច្រើនខ្សែ នៅក្នុងភូមិសាស្ត្រ ​ ខេត្តព្រះ​វិហារ​។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា ការងារថែទាំ ជួសជុលផ្លូវនិងការកាត់លះមែកឈើនៅតាមផ្លូវសំខាន់ៗមួយចំនួននៅក្នុងខេត្តទាំងមូល មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាននិងកំពុងអនុវត្តជាប្រចាំ ដើម្បីលើកសោភណ្ឌភាព និងសម្រួលការធ្វើចរាចរចរណ៍ជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។

លោកសំ លាងទ្រី បានបញ្ជាក់ផងដែរថា ម៉ាស៊ីន កាត់ស្មៅ កាត់មែកឈើស្វ័យប្រវត្តិនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានកម្មង់ទិញពីប្រទេសបារាំង ដោយកាត់ ស្មៅ និងមែកឈើបានម្តង បាន១ម៉ែត្រ ហើយផ្លូវមួយខ្សែ យើងត្រូវកាត់ដោយម៉ាស៊ីននេះចំនួន២ជើង សងខាង មានន័យថា ២ម៉ែត្រម្ខាង ស្មើនឹង៤ម៉ែត្រ ។

លោកបន្តអោយដឹងទៀតថា  ម៉ាស៊ីន កាត់ស្មៅនិងមែកឈើស្វ័យប្រវត្តិនេះ ក្នុងមួយថ្ងៃអាចសំរេចកិច្ចការងាររបស់ខ្លួនបានចាប់ពី៧ទៅ១០គីឡូម៉ែត្រ ខុសពីម៉ាស៊ីនកាត់ស្មៅតូចៗ ច្រើនដង និងចំណេញទាំងពេលវេលានិងកំលាំងមនុស្ស៕

អត្ថបទដែលជាប់ទាក់ទង