សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យ ស្តីពីការទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៤នេះបានចេញអនុក្រឹត្យទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ ជ័យលាភីលេខ១ ទទួលបានថវិកា២០០លានរៀល។
បើតាមអនុក្រឹត្យ , ក្នុងវិស័យអប់រំ គឺកម្រិតបឋមសិក្សាដែលផ្តល់សេវាសាធារណៈគំរូមានចំនួន១០សាលា និងកម្រិតអនុវិទ្យាល័យមានដែលផ្តល់សេវាសាធារណៈគំរូចំនួន១០សាលា។ ចំណែកឯវិស័យសុខាភិបាលដែលផ្តល់សេវាសាធារណៈគំរូក៏មានចំនួន១០អង្គភាពផងដែរ៕