ជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់កំពុងជិះកង់ នៅខណ្ឌបឹងកេងកង ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌបង្ក្រាបបាន
ភ្នំពេញ៖ ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោក វរសេនីយ៍ទោ ប៊ុត សុីម៉េង ជានាយការិយាល័យ បានធ្វេីការស្រាវជ្រាវ និងបេីកការស៊េីបអង្កេតកំណត់មុខសញ្ញាតាមរយៈកាមេរ៉ាសុវត្ថិភាព។
នៅថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង១៥៖១០នាទីត្រង់ចំណុចផ្លូវលេខ៣៧១(សឡា) ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បានធ្វេីឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ នឹងបន្តឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ទៀតវេលាម៉ោង២០៖១៥នាទី នៅចំណុចផ្លូវលេខ៣៤៤ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែរមានឈ្មោះ ៖ ១. ឈ្មោះ សុខ យុទ្ធឈាន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ។ ២. ឈ្មោះ សំ រដ្ឋា ហៅក្តាម ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ។
ពួកគេបានធ្លាប់ធ្វេីសកម្មភាព នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៦៖៣៣នាទី បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសរងគ្រោះកំពុងជិះកង់ម្នាក់ឯងបានសំរេចនៅចំណុចផ្លូវលេខ២១៧កែងផ្លូវលេខ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សម្ភារៈដកហូតរួមមាន៖១. ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ(របស់ជនសង្ស័យ)។ ២. ម៉ូតូម៉ាក ស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ 1KL-4524(របស់ជនសង្ស័យ)។
បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងខាងលេី ការិយាល័យកំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕