គំនិតឡឺកឺ ៖ អំណួតនៃសាច់ឈាមឯង
ភ្នំពេញ ៖ អំណួតវាមិនត្រឹមតែធ្វើឲ្យគ្រួសារបែកបាក់ប៉ុណ្ណោះទេតែវាអាចនឹងធ្វើឲ្គ្រួសារសាច់ញាតិក្លាយជាសត្រូវឬរស់នៅមិនចុះសម្រុងនឹងគ្នាទៀតផង។
ម្រាមដៃជាផ្នែកមួយនៃសារពាង្គកាយរបស់មនុស្សគ្រប់ៗរូបតែពេលខ្លះម្រាម់ដៃមិនទាំងចុះសម្រុងគ្នាហើយកេងប្រវ័ញ្ចលើគ្នាទៅវិញទៅមកទៀតផង។
ថ្ងៃមួយម្រាមដៃបានលើកឡើងពីគុណសម្បត្តិរបស់ខ្លួនបង្អួតគ្នាទៅវិញទៅមក។កូនដៃ
ដែលតូចជាងគេបាននិយាយថាក្នុងចំណោមបងប្អូនទាំង៥ខ្ញុំតូចជាងគេមែនតែគ្រប់ពេលវេលា
ខ្ញុំតែងតែឈរនៅពីមុខគេជានិច្ច។
ថ្វាយបង្គំព្រះសង្ឃ ឬជម្រាបសួរឯកឧត្តម លោកជំទាវកូនដៃខ្ញុំនេះតែងតែឈរនៅមុខ
គេជានិច្ចនេះបានពិតជាមានមុខមានមាត់មែន។
នាងដៃឭុបែបនោះបានចំអកឲ្យថាកុំចេះតែក្អេងក្អាងពេកនាងដៃខ្ញុំនេះនៅពេលភ្ជាប់ពាក្យតែងតែបានទទួលការបំពាក់នូវចិញ្ចៀនភ្ជាប់ពាក្យជានិច្ចស្មានតែពួកឯងទាំង៤ហ្នឹងបានទទួលចិញ្ចៀនភ្ជាប់ពាក្យដូចខ្ញុំឬ?
ឭុបែបនេះកូនដៃនៅស្ងៀមឯម្រាមដៃកណ្ដាលបានលោតមកនិយាយថាកុំចេះតែថាមើលតើពួកឯងនរណាធំជាងខ្ញុំគឺមានតែខ្ញុំទេដែលធំនិងខ្ពស់ជាងគេក្នុងចំណោមបងប្អូនទាំង៥
នាក់។
ចង្អុលដៃឭុបែបនេះក៏តបថានែ ! ខ្ញុំទើបជាអ្នកមានអំណាចជាងគេ។ចង្អុលដៃមានសិទ្ធ
ចង្អុលបញ្ជាហេតុនេះយើងជាអ្នកកាន់ដាវអាជ្ញាសឹកហ្នា។
មេដាយដែលនៅស្ងៀមយូរហើយនោះបានតបថានែកុំចេះតែនាំគ្នាដណ្ដើមគុនសម្បត្តិគ្នាបែបនេះយើងសុទ្ធតែបងប្អូនគ្នាទេ។នែ ! បើខ្លាំងគឺយើងឯណេះទេដែលខ្លាំងព្រោះបើចង់ខ្ចី
លុយធនាគារ ឬ ចង់លក់ផ្ទះ លក់ដីបើគ្មានយើងជាអ្នកផ្ដិតមេដាយឲ្យទេស្មានតែធ្វើបានអ្ហី?
ណ្ហើយ ! ជាបងប្អូនគ្នាទេគួរតែសាមគ្គីគ្នាទៅវាប្រសើរជាងព្រោះពួកយើងតាំង៥នាក់
ជាបងប្អូនគ្នាមានតួនាទីផ្សេងៗគ្នាហេតុនេះកុំបែកបាក់គ្នា។ឭុបែបនេះម្រាមទាំង៤ទៀតបាន
ឯកភាពតាមមេដាយហើយក៏លែងមានជម្លោះ និងអំណួតដាក់គ្នាតាំងពីពេលនោះមក៕