ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆក់ទូរស័ព្ទមិនបានសម្រេច នៅគល់ស្ពានស្ទឹងមានជ័យ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានជនសង្ស័យម្នាក់

42

 

ភ្នំពេញ៖ ដោយមានការសហការពីលោក វរសេនីយ៍ទោ ប៊ុត សុីម៉េង ជានាយការិយាល័យ បានធ្វេីការស្រាវជ្រាវនឹងបេីកការស៊េីបអង្កេតកំណត់មុខសញ្ញាធ្វេីការឃាត់ខ្លួននៅថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង២០៖១៥នាទីត្រង់ចំណុចផ្លូវលេខ៣៤៤ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានធ្វេីឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ គី តុងបី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកបិទគូទ)។

នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧៖០០នាទី បក្ខពួកខ្លួនបានធ្វេីសកម្មភាពឆក់ខ្សែកពីនារីរងគ្រោះកំពុងជិះម៉ូតូម្នាក់ឯងតែមិនបានសម្រេចនៅចំណុចផ្លូវលេខ២៧១(គល់ស្ពានស្ទឹងមានជ័យ) ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សម្ភារៈដកហូតរួមមាន៖ ម៉ូតូម៉ាក ហុងដា-ស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GW-3927(របស់ជនសង្ស័យ)។

បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងខាងលេី ការិយាល័យកំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង