ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កសាងសំណុំរឿងបញ្ជូន​ជនសង្ស័យ​៩​នាក់​​​​ ពី​បទ​ឆរ​បោក​លក់​និង​ទិញ​ផលិតផល ទៅតុលាការខេត្តកំពង់ធំ

101


​កំពង់ធំ​ ៖​ សមត្ថកិច្ច​ខេត្តកំពង់ធំ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​៩​នាក់​របស់​ក្រុមហ៊ុន​​ឌូ​វេ​រ៉ា​ឃី​ត​ឈិ​ន​ លក់​និង​ទិញ​ផលិតផល​មួយ​ នៅ​ចំណុច​ សណ្ឋាគារ​ដំរី​ជាន់​ខ្លា​ វ​ល្លិ៍​មាស​ ស្ថិត​ក្នុងភូមិ​ដំរី​ជាន់​ខ្លា​ សង្កាត់​ដំរី​ជាន់​ខ្លា​ ក្រុង​ស្ទឹង​សែ​ន​។​

​សមត្ថកិច្ច​ខេត្ត​កំពង់ធំ បានឲ្យ​ដឹង​ថា​ ក្រោម​ការ​ស្រាវជ្រាវ​ និង​អនុវត្ត​ន៍ តាម​បញ្ជា​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​ លោក​ អ៊ិ​ត​ សុធា​ គេ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ ៩​ នាក់​ពី​បទ​ឆរ​បោក​។​ ជនសង្ស័យ​ទាំងនោះ​រួម​មាន​ ៖
១/​ឈ្មោះ​ អ៊ុ​ង​ ចុង​វី​ (​ ong​ chong​ wee)​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ជនជាតិ​ ម៉ា​ឡេ​ស៊ី​ រស់នៅ​ភ្នំពេញ​
២/​ឈ្មោះ​ យិ​ន​ វ៉ៃ​ជី​ន​ ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ​ នៅ​ភូមិ​លេខ​៦​ សង្កាត់​បឹង​កេងកង​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​
៣/​ឈ្មោះ​ ជូ​ ថា​រ៉ែ​ន​ ភេទ​ស្រី​ អាយុ​២៩​ឆ្នាំ​ នៅ​ភូមិ​ជ្រោយ​អំពិល​ សង្កាត់​ក្បាលកោះ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​
៤/​ឈ្មោះ​ សុត​ ដៀ​ម​ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​ នៅ​ភូមិ​ត្រពាំង​ទន្លេ​ ឃុំ​ដូង​ខ្ពស់​ ស្រុក​បូ​រី​ជលសារ​ ខេត្តតាកែវ​
៥/​ឈ្មោះ​ ឌិន​ ស៊ី​ណាត​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ នៅ​ភូមិ​៣២​ ឃុំ​តា​អុង​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​
៦/​ឈ្មោះ​ ហូ​ សេន​ហាន់​ទី​ ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ​ នៅ​ភូមិ​ចិន​ ឃុំ​ស្វាយប៉ោ​ស្រុក​បាត់ដំបង​ ខេត្តបាត់ដំបង​
៧/​ឈ្មោះ​ ហូ​ សេន​រ៉ូ​ប៊ី​ ភេទ​ស្រី​ អាយុ​២៧​នៅ​ភូមិ​ចិន​ ឃុំ​ស្វាយប៉ោ​ស្រុក​បាត់ដំបង​ ខេត្តបាត់ដំបង​
៨/​ឈ្មោះ​ ហូ​ សេន​ ស៊ី​ហ្វា​ន​សាន​ ភេទ​ស្រី​ អាយុ​២១​ឆ្នាំ​ នៅ​ភូមិ​ចិន​ ឃុំ​ស្វាយប៉ោ​ស្រុក​បាត់ដំបង​ ខេត្តបាត់ដំបង​
៩/​ឈ្មោះ​ គ្រី​ លី​លី​ ភេទ​ស្រី​ អាយុ​ ២៣​ឆ្នាំ​ នៅ​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឬ​ស្សី​កែវ​ ។​
​ជនសង្ស័យ​ទាំង​៩​នេះ​ កំពុង​ស្ថិត​ក្នុង​ការ​កសាង​សំណុំរឿង ​ដើម្បី​ការ​បញ្ជូន​ទៅ​តុលាការ​ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ។

សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ ត្រូវបានក្រុមហ៊ុន ទូរស័ព្ទថាត្រូវរង្វាន់ Power Beng ដើម្បីបញ្ជោតឲ្យប្រជាពលរដ្ឋ ចូលមកកន្លែងទីតាំងរបស់ខ្លួន ងាយស្រួល បង្ខំឲ្យទិញសម្ភារៈ ដែលមានតម្លៃចាប់ពី១ពាន់ដុល្លារ រហូតដល់ទៅ៣ពាន់ដុល្លារនោះ ត្រូវបានលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ និងលោក ញ៉ែម ឈុនលី អធិការក្រុងស្ទឹងសែន ក៏បានដឹកនាំកម្លាំងចុះទៅពិនិត្យទីតាំងដែល ក្រុមហ៊ុន ឌូវេរ៉ាឃិតឈិន ខេមបូឌា DUVERA KITCHEN Cambodia បានសណ្ឋាគារដំរីជាន់ខ្លា វល្ល៍មាស នៅជាន់ទី១ នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ ស្ថិតក្នុងភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សូមបញ្ជាក់ថា ក្រោយពីមានបងប្អូនប្រជាពលរដ្ឋ រួមទាំងមន្រ្តីរាជការមួយចំនួន ត្រូវបានក្រុមហ៊ុនខលតាមទូរស័ព្ទ ថាត្រូវរង្វាន់ ផូវើបេង Power Beng ដើម្បីបញ្ជោតឲ្យប្រជាពលរដ្ឋ ចូលមកកន្លែងទីតាំងរបស់ខ្លួន ងាយស្រួល បង្ខំឲ្យទិញសម្ភារៈ ដែលមានតំលៃចាប់ពី១ពាន់ដុល្លាររហូតដល់ទៅ៣ពាន់ដុល្លារ តាមរយៈចាប់ឆ្នោត ដែលត្រូវបានគេរៀបជាអន្ទាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ដែលបានចាត់ទុកជាជនរងគ្រោះ ខល់ប្តឹងសមត្ថកិច្ច ឲ្យធ្វើការសួរនាំក្រុមហ៊ុន ឌូវេរ៉ាឃិតឈិន ខេមបូឌា DUVERA KITCHEN Cambodia សង្ស័យគ្មានច្បាប់អនុញ្ញាតឲ្យប្រកបអជីវកម្ម។

ការដាក់តាំងលក់សម្ភារៈក្នុងសណ្ឋាការ យ៉ាងស្ងាត់ៗ ក្នុងបន្ទប់តូច ដែល មិនបានបើកចំហរជាសាធារណៈ គឺបានប្រទះឃើញម៉ាស៊ីម៉ាស្សាខ្នង បំពង់ចំម្រោះទឹកស្អាត ឆ្នាំដាំបាយ ជើងក្រាន រួមទាំងថ្នាំមួយចំនួន ដែលផលិតផលទាំងនេះ មានសរសេរលាយឡំគ្នា ខ្លះជាភាសាជប៉ុន ខ្លះភាសា អង់គ្លេស ខ្លះភាសាចិន តែបុគ្គលិកប្រចាំការបានប្រាប់ថា ជាផលិតផល របស់អាមេរិកទាំងអស់ ក្នុងនោះ សមត្ថកិច្ចក៏បាន ក៏បាននាំនារីដែលជាបុគ្គលិកក្រុមហ៊ុន ចំនួន៧នាក់ មកសួរនាំនៅស្នងការនគរបាលខេត្តកំពង់ធំ។

តាមការរៀបរាប់របស់ជនរងគ្រោះ បានបញ្ជាក់ថា នៅថ្ងៃកើតហេតុ មានក្រុមហ៊ុន ឌូវេរ៉ាឃិតឈិន ខេមបូឌា ទូរស័ព្ទហៅថា ត្រូវរង្វាន់ផូវើបេង(ថ្មសាកទូរស័ព្ទ) ឲ្យគាត់មកទទួលយកនៅទីតាំងខាងលើ លុះមកដល់ គេបាននិយាយរៀបរាប់ ពីផលិតផលផ្សេងៗ ជាហូរហែរ បន្ទាប់មកក៏បានឲ្យជនរងគ្រោះដេកលើ ផ្ទាំងម៉ាស្សាខ្លួន ដែលប្រើប្រាស់ ដោយចរន្តអគ្គិសនី ក្រោយមកក៏បានយកសន្លឹកឆ្នោត ជាច្រើនសន្លឹក ឲ្យចាប់ឆ្នោត ដើម្បីទទួលបានរង្វាន់ធំ ក្រោយពីចាប់ហើយ ក៏ស្រាប់តែបុគ្គលិកក្រុមហ៊ុន នាំគ្នាហូត្រេតអរ នឹងការត្រូវរង្វាន់ធំ ដែលមានតម្លៃជាងពីរពាន់ដុល្លារ ទតែត្រូវបានបញ្ចុះតម្លៃត្រឹមជាងមួយពាន់ដុល្លារ ខណៈពេលដែលត្រូវរង្វាន់មានបុគ្គលិក ដើរតួសម្តែង ធ្វើជាទូរស័ព្ទទៅរាយការណ៍ជូនមេធំរបស់គេ នៅភ្នំពេញ ដើម្បីឲ្យមេបញ្ជាក់ថា ជនរងគ្រោះជាមនុស្សសំណាងល្អណាស់ ដែលត្រូវរង្វាន់បញ្ចុះតម្លៃជាងមួយពាន់ដុល្លារ ដើម្បីបង្ខំឲ្យជនរងគ្រោះទិញសម្ភារៈទាំងនោះភា្លមៗ ដែលជារង្វាន់ ដោយមិនទុកឳកាសឲ្យពិភាក្សាពីក្រុមគ្រួសារឡើយ តែបើមិនទិញទេ បុគ្គលិកទាមទារ ប្រាក់កក់ ១០០ដុល្លារ ។

ជនរងគ្រោះ បានបញ្ជាក់ថា ទំនិញអន់បំផុត ដែលលក់បើគិតពីតម្លៃគឺថោក តែបុគ្គលិកក្រុមហ៊ុន ប្រើចិត្តសាស្រ្ត និយាយបង្ខំឲ្យទិញ ដោយមិនឲ្យយើងចាកចេញទៅណា ឬក៏សួរនាំអ្នកណាឡើយ សូម្បីតែទូរស័ព្ទ ក៏មិនឲ្យជនរងគ្រោះ ទាក់ទងបានដែរ តែបើអត់លុយទិញទេ គឺក្រុមហ៊ុននឹងមានលុយឲ្យខ្ចីបន្ថែមទៀត តែដោយឡែកឆ្នោតក្រោយពីចាប់បាន គឺឲ្យយើងស៊ីញ៉េចុះហត្ថលេខា រីឯរង្វាន់ដែលត្រូវបានហ្នឹង គឺមិនបានឲ្យយើងទេ គឺបង្ខំឲ្យយើងទិញអីវ៉ាន់ផ្សេងៗ ស្នើនឹងតម្លាំទំនិញហ្នឹងដែរ ដូច្នេះគឺជាល្បិចបោកថ្មី គឺសន្លឹកឆ្នោត គឺត្រូវទាំងអស់គ្មានសន្លឹកណាមិនត្រូវនោះទេ បន្ទាប់ពីត្រូវហើយបង្ខំឲ្យទិញអីវ៉ានមានតម្លៃស្មើនឹងរង្វាន់ ដូច្នេះមិនចាំបាច់ចាប់ឆ្នោតធ្វើអី ចង់បានមកទិញតែម្តងវាល្អជាជាង។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំ ក៏ដូចជា ទូទាំងប្រទេស សូមកុំឲ្យមានការជឿលើក្រុមហ៊ុន ដែលពុំមានទីតាំងច្បាស់លាស់ និងពុំបានបើកចំហរជាសាធារណៈ ពុំបានសហការជាមួយអាជ្ញាធរ និងពុំមានច្បាប់អនុញ្ញាត អាចនឹងត្រូវបានក្រុមឆបោកទាំងនេះ ប្រើប្រាស់ល្បិចកល ដើម្បីបញ្ជោតឲ្យទិញទំនិញរបស់គេ ដែលមានតម្លៃខ្ពស់ពីទីផ្សារ៕

អត្ថបទដែលជាប់ទាក់ទង