ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោះស្រាយគំនុំចាស់ ចាក់គូទំនាស់ ជាច្រើនកាំបិត ស្លាប់

115


បន្ទាយមានជ័យ៖ ដោះស្រាយគំនុំចាស់ នៅពេលដែលគូទំនាស់របស់ ឈប់នៅមុខកន្លែងធ្វើការរបស់ខ្លួននោះ ជនដៃដល់បានយកដាវរត់ទៅចាក់ជនរងគ្រោះបណ្តាលឲ្យស្លាប់ ក្រោយពេលបញ្ជូនទៅសង្រ្គោះ បាន១០នាទី។

ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅថ្ងៃអង្គារ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២១យប់ មានករណីឃាតកម្ម មួយបានកើតឡើងនៅចំណុច ទល់មុខ វិទ្យាល័យអន្លង់វែង ស្ថិតក្នុងភូមិ ថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ជនសង្ស័យឈ្មោះ សេង បូរី ហៅ រ៉ី ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរ កម្មករសិប្បកម្មទឹកកក អន្លង់វែង របស់ឈ្មោះ វ៉ា បញ្ញា បច្ចុប្បន្នស្នាក់នៅ និងធ្វើការក្នុងរោងសិប្បកម្មទឹកកក ស្ថិតក្នុងភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានយកដាវ ប្រវែង ៦៩ សង់ទីម៉ែត្រ ដែលមានមុខកាត់ ៤.៥ សង់ទីម៉ែត្រ ចុងស្រួច ទៅចាក់ ជនរងគ្រោះ ឈ្មោះ សំ សាម៉ន ហៅ ម៉ន ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរ ជាងសិប្បកម្មឈើ រស់នៅក្នុងភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលឈប់ម៉ូតូនៅមុខវិទ្យាលយ័អន្លង់វែង ទល់មុខគ្នានឹងរោងសិប្បកម្មទឹកកអន្លង់វែង ត្រូវខ្នងខាងស្ដាំ ត្រងបោះដៃផុត ចំនួនមួយកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ បញ្ជូនដល់មន្ទីពេទ្យបង្អែកស្រុកអន្លង់វែង បានរយៈពេល១០នាទី ជនរងគ្រោះដាច់ខ្យល់ស្លាប់ ។

នគរបាលខេត្តឧត្តរមានជ័យ បានប្រាប់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សេង បូរី ថា ខ្លួននិងជនរងគ្រោះ ធ្លាប់មានទំនាស់គ្នាពីពេលមុន លុះឃើញជនរងគ្រោះ ឈប់ម៉ូតូមុខរោងសិប្បកម្មទឹកកក ខ្លួនយកដាវរត់ទៅចាក់តែម្ដង។ ករណីនេះ ក្រោយកើតហេតុភ្លាម សមមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ យកជនរងគ្រោះទៅពេទ្យ និងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ដៃដល់ចំនួន១នាក់ និងបក្ខពួកចំនួន៤នាក់ យកមកកាន់អធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីសាកសួរ និងចាប់យកដាវចំនួន១ដើម ដែលមានប្រឡាក់ឈាមនៅចុងដាវ ៕

អត្ថបទដែលជាប់ទាក់ទង