មន្ទីរសាធារណការខេត្តព្រះវិហារ បន្តសកម្មភាពស្រោចកៅស៊ូសៀល លើកំណាត់ផ្លូវជាតិលេខ៦២ ព្រំប្រទល់ព្រះវិហារ-កំពង់ធំ ប្រវែងជាង២០០គីឡូម៉ែត្រ
ខេត្តព្រះវិហារ៖ ក្រុមការងារជួសជុល ថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តសកម្មភាពស្រោចកៅស៊ូសៀលលើទីតាំងដែលបានខូចខាត លើកំណាត់ផ្លូវជាតិលេខ៦២ ព្រំប្រទល់ព្រះវិហារ–កំពង់ធំ ប្រវែងជាង២០០គីឡូម៉ែត្រ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា៖ នៅថ្ងៃសៅរ៍ ១៥កើតខែមាឃ ឆ្នាំថោះ បញ្ចាស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារជួសជុល ថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តសកម្មភាពស្រោចកៅស៊ូសៀលលើទីតាំងដែលបានខូចខាតកន្លងមក លើកំណាត់ផ្លូវជាតិលេខ៦២ ព្រំប្រទល់ ព្រះវិហារ–កំពង់ធំ ដល់ ភូមិគ១ ជើងភ្នំប្រាសាទព្រះវិហារប្រវែង២០១.៥៦ គ.ម ត្រង់ចន្លោះPK១៦៣+០០០ ដល់ PK១៨៧+០០០ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោកសូមជូនពរការធ្វើដំណើរ ជិត ឆ្ងាយ របស់បងប្អូនជួបតែសុខសុវត្ថិភាព ពិសេសរាល់ពេលបើកបរសូមចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕