អភិបាលរាជធានីភ្នំពេញ អញ្ជើញទៅពិនិត្យមើលដំណើរការរៀចំការិយាល័យបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅ វិទ្យាល័យព្រះស៊ីសុវត្ថិ
ភ្នំពេញ៖ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឧិកាសបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ត្រូវបានរិតបន្តឹងយ៉ាងម៉ត់ចត់ នៅរសៀលថ្ងៃទី២៤កុម្ភះគឺនៅមុនកាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥កាលខិតមកជិតទៅហើយនោះ ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណះបញ្ជាការឯកភាពរាជធានីភ្នំពេញ,អាជ្ញាធរដែនដី រួមជាមួយមន្ត្រីរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានអញ្ជើញទៅពិនិត្យមើលដំណើរការរៀចំការិយាល័យបោះឆ្នោតនៅ វិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតក្នុងខណ្ឌដូនពេញចំនួន២ការិយាល័យ(ភូមិភាគ១)។
ឯកឧត្ដមអភិបាលបានណែនាំឲ្យមន្ត្រីពាក់ពន្ធ័ក៏ដូចអាជ្ញាធរដែនដី ត្រូវបន្តពង្រឹងសន្តិសុខសណ្តាប់ របៀបរៀបរយសាធារណះឲ្យិបានកាន់តែលំប្រសើរថែមទៀតខណៈការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានិតិកាលទី៥នឹងដំណើរការនៅថ្ងៃអាទិត្យទី២៥កុម្ភះស្អែកនេះហើយ។យើងត្រូវសម្រេចឲ្យបាននូវ ការបោះឆ្នោតមួយដែលសេរីត្រឹមត្រូវយុត្តិធម៏ គ្មានការបំភិតបំភ័យឬគំរាមកំហែងក្នុងបរិបទប្រជាធិបតេយ្យសេរីពហុបក្ស។ តាមការសង្កេតជាទូទៅក្នុងដំណាក់កាលនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយក្នុងរយះពេល១៤ថ្ងៃកន្លងទៅ គឺមានបរិយាកាសល្អពុំមានអំពើហឹក្សា គំរាមកំហែង បំភិតបំភ័យកើតឡើងគួរអោយកត់សំគាល់នោះទេ។ក្រៅពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ ឯកឧត្ដមឃួង ស្រេង ក៏បានណែនាំឪ្យិបាញ់ទឹកលាងសំអាតបរិវេណជុំវិញការិយាល័យបោះឆ្នោតឪ្យិបានស្អាតនឹងដាក់កំលាំង យាមកាមឧិ្យបានត្រឹមត្រូវ។
សូមបញ្ជាក់ថា៖អង្គបោះឆ្នោតដែលជាសមាជិកក្រុម ប្រឹក្សាសង្កាត់ក្នុងតំណែងដែលត្រូវបោះឆ្នោតសំរាប់រាជធានីភ្នំពេញមានចំនួន ៩១១នាក់ ក្នុងនោះក៏មានអ្នកតំណាងរាស្ត្រចំនួន១២រូបផងដែរ៕