នរណាជាជើងខ្លាំងបន្ទាប់ទៀត ?
ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement សម្រាប់យប់ថ្ងៃទី១០វិច្ឆិកានេះនឹង
រកឃើញជើងខ្លាំង២រូបទៀតដណ្ដើមបានកៅអីសម្រាប់ឡើងទៅប្រកួតបន្តន់ជុំទី២ ហើយក៏មានអ្នកប្រដាល់២រូបទៀតដែរដែលនឹងត្រូវខ្ទាតចេញនោះ ។
សៀវ ង៉ុយរបស់សមាគមប្រដាល់ក្រសួងការពារជាតិ ត្រូវតស៊ូជាមួយអ្នកប្រដាល់ជើងថ្មីនួន រ៉ាថេនរបស់ក្លិបតាឯកដំបងដែកមានរិទ្ធ ។សៀវ ង៉ុយជាអ្នកប្រដាល់ជើងចាស់តែវ័យ មិនសូវជាចាស់នោះទេគ្រាន់តែគេចាប់ផ្ដើមប្រឡូក ក្នុងអាជីពប្រដាល់តាំងពីនៅវ័យក្មេងៗម្ល៉េះ ។តែប៉ុន្មានឆ្នាំចុងក្រោយនេះ គេមិនសូវមានឱកាសបានឡើងសង្វៀនប្រកួតឡើយ ។
ចំពោះរ៉ាថេនវិញគេជាអ្នកប្រដាល់ជើងថ្មីហើយមិនសូវមានឈ្មោះបោះសម្លេងដូចសៀវ ង៉ុយឡើយតែគេជាអ្នកប្រដាល់ចិត្តធំ ក្លាហាន វ៉ចូលចិត្តប្រើកម្លាំង និងមិនសូវជាមានស្នៀតអ្វីពិសេសសម្រាប់ផ្ដួលគូប្រកួតឡើយ ។នេះជាជំនួបមួយគេជឿថារ៉ាថេន នឹង លំបាកជាមួយសៀវង៉ុយជាមិនខាន ។
អ្នកប្រដាល់ទាំង២រូបនេះមិនដឹងថានរណាត្រូវខ្ទាតចេញពី ការប្រកួតហើយនរណាក្លាយខ្លួនជាអ្នកខ្លាំងរកបាន កៅអីសម្រាប់ប្រកួតបន្តនៅជុំទី២ទៀតនោះឡើយ ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ថាំង ឌីណាក្លិបអាណាចក្រប្រយុទ្ធខេត្តសៀមរាប ប្រកួតឯម សុធីក្លិបថ្មគោលខ័ណ្ឌពោធិ៍សែនជ័យ ។
ឌីណាជាអ្នកប្រដាល់ជើងខ្លាំងគ្រាន់បើមួយរូបដែរដែលការប្រកួតចុងក្រោយរបស់គេចាញ់អ្នកប្រដាល់អេលីត ប៊ុនសិទ្ធដោយពិន្ទុ ។ចមពោះឯម សុធីជាអ្នកប្រដាល់ដែលមានឈ្មោះ បោះសម្លេងខ្លាំងមិនតែប៉ុណ្ណោះគេធ្លាប់ប្រកួត ជាមួយអ្នកប្រដាល់បរទេសទៀតផង ។
ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះទោះបីគេមិនអាច មើលស្រាលថោង ឌីណាបានក៏ពិតមែនក៏ដោយតែគេជឿថាឯម សុធីទំនងជាមានសមត្ថភាពខ្ពស់ជាង ក្នុងការប្រជែងដណ្ដើមកៅអីសម្រាប់ជុំទី២នេះ ។ នរណាជាអ្នកដើរចេញ ហើយនរណាដណ្ដើមបានកៅអី ?
ចំពោះការប្រកួតជាមិត្តភាពវិញនោះអ្នកប្រដាល់កម្ពុជាលាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធប្រកួតជាមួយអ្នកប្រដាល់ថៃផាត ង៉ាម(Phat Ngam)ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
លាប រដ្ឋាទើបតែដណ្ដើមពានរបស់ព្រឹត្តិការណ៍Tv5 Boxing Knock-Out Serie by K-Cementថ្មីៗនេះឯផាត ង៉ាមគេទើបតែប្រកួតស្មើជាមួយអ្នកប្រដាល់ជើងខ្លាំងកម្ពុជាលី ភាក្លិបសំរោងកោងខេត្តបាត់ដំបង ។ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះមិនដឹងថា នរណាឈ្នះនោះឡើយ ។