មន្ទីរសាធារណការ ខេត្តព្រះវិហារ បន្តសកម្មភាពស្រោចកៅស៊ូសៀលលើកំណាត់ផ្លូវជាតិលេខ៩ ប្រវែងជិត៧០គីឡូម៉ែត្រ
ខេត្តព្រះវិហារ៖ ក្រុមការងារជួសជុល ថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តសកម្មភាពស្រោចកៅស៊ូសៀលលើកំណាត់ផ្លូវជាតិលេខ៩ ប្រវែងជិត៧០គីឡូម៉ែត្រ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា៖ នៅថ្ងៃចន្ទ២រោចខែមាឃ ឆ្នាំថោះ បញ្ចាស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារជួសជុល ថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តសកម្មភាពស្រោចកៅស៊ូសៀលលើទីតាំងដែលបានខូចខាតកន្លងមក លើកំណាត់ផ្លូវជាតិលេខ៩(ព្រំប្រទល់ស្ទឹងត្រែង–ព្រះវិហារ ដល់ ក្រុងព្រះវិហារ)ប្រវែង៦៩.៨២គ.ម ត្រង់ចន្លោះ PK៥៦៩+០០០ ដល់ PK៥៨៧+០០០ ដែលស្ថិតនៅក្នុងភូមិសាស្រ្តស្រុកឆែប ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោកសូមជូនពរការធ្វើដំណើរ ជិត ឆ្ងាយ របស់បងប្អូនជួបតែសុខសុវត្ថិភាព ពិសេសរាល់ពេលបើកបរសូមចូលរួមគោរពច្បាប់ស្តីពីចរាចរណ៏ផ្លូវគោកទាំងអស់គ្នា៕