បើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសអាជ្ញាកណ្ដាល-ចៅក្រមវាយសី
ភ្នំពេញ:ដោយប្រើប្រាស់ថវិការបស់ក្រសួងអប់រំយុវជន និង កីឡានោះសហព័ន្ធកីឡាវាយសីកម្ពុជា បានបើកវគ្គបណ្តុះបណ្ដាលបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រមកីឡាវាយសីរយៈពេល៤ថ្ងៃគឺ ពីថ្ងៃទី៧ដល់ទី១១វិច្ឆិកា ។
វគ្គនេះបណ្ដុះបណ្ដាលដោយគ្រូជនជាតិនេប៉ាល់គឺលោកLaba Shresthaដែលសហព័ន្ធកីឡាវាយសីទ្វីអាស៊ីបញ្ជូនមក។សិក្ខាកាមដែលចូលរួមក្នុងវគ្គសិក្សានេះ មានចំនួន៣៦រូបដែលក្នុងនេះ២រូបជា នារីនិងមកពីសមាគមក្លិបចំនួន១៦ទូទាំងប្រទេស ។
លោកឧត្តមសេនីយ៍ទោជាម សុភាដែលជាអគ្គលេខាធិការរងសហព័ន្ធ និង ជាអ្នកគ្រប់គ្រងវគ្គនោះបានឲ្យដឹងថានេះ ជាវគ្គលើកដំបូងហើយរបស់កម្ពុជា ។លោកអះអាងទៀតថា ចាប់ពីឆ្នាំនេះទៅសហព័ន្ធកីឡាវាយសីទ្វីបអាស៊ី
នឹងបើកវគ្គអាជ្ញាកណ្ដា- ចៅក្រមបែបនេះ និងវគ្គគ្រូបង្វឹកដល់ សហព័ន្ធកីឡាវាយសីកម្ពុជាឲ្យបានជារៀងរាល់ឆ្នាំ ។
លោកក៏បញ្ជាក់ដែរថាវគ្គនេះប្រើប្រាស់ថវិការបស់ក្រសួងអប់រំយុវជន និង កីឡា និងមួយផ្នែកជាថវិការបស់សហព័ន្ធ ហើយក៏មានការជួយជ្រោមជ្រែង ពីសហព័ន្ធអាស៊ីដែរ ។
លោកឧត្តមសេនីយ៍ទទួលស្គាល់ថានេះជា ការកសាងនូវធនធានមនុស្សកម្រិតខ្ពស់មួយ ដែលកន្លងមកកម្ពុជាពុំធ្លាប់បានទទួលឡើយ ។