ប្រធានកិច្ចប្រជុំ ត្រួតពិនិត្យ ឡើងវិញលើកទី៥ នៃ អនុសញ្ញាអូតាវ៉ា បានបំពេញ បេសកកម្មនៅ ទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ ពី ថ្ងៃទី២៧ ខែកុម្ភៈ ដល់ទី៧ ខែមីនា ឆ្នាំ២០២៤
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងនាមកម្ពុជា ជាប្រធាន នៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃ អនុសញ្ញាអូតាវ៉ា ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និង ជា អនុប្រធាន ទី១ អាជ្ញាធរមីន និង ជា ប្រធាន អនុសញ្ញាអូតាវ៉ាឆ្នាំ ២០២៤ តំណាង ដ៏ ខ្ពង់ខ្ពស់ សម្តេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ ព្រះ រាជា ណា ចក្រក ម្ពុជា និង ជា ប្រធាន អាជ្ញាធរមីន អញ្ជើញដឹកនាំ គណៈប្រតិភូ អាជ្ញាធរមីនបំពេញ បេសកកម្មនៅ ទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ ពី ថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ដើម្បី ចូលរួមដឹកនាំសន្និសីទកៀរគរធនធាន ប្រចាំឆ្នាំនៃអនុសញ្ញាអូតាវ៉ា និងកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពី ពិភពលោកមួយដែលគ្មានមីន។
ក្រៅពីដឹកនាំសន្និសីទ និងកិច្ចប្រជុំដែលជាកាតព្វកិច្ចរបស់ប្រធានអនុសញ្ញាអូតាវ៉ា ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ នឹងចូលរួមដឹកនាំកិច្ចប្រជុំសំខាន់ៗមួយចំនួនផ្សេងទៀតរួម មាន កិច្ចប្រជុំគណៈកម្មការជំរុញអនុលោមភាពកិច្ច សហប្រតិបត្តិការ កិច្ចប្រជុំគណៈកម្មការសម្របសម្រួល និងកិច្ចប្រជុំក្រុមការងារសម្របសម្រួលកិច្ចការសាកលភាវូបនីយកម្ម។
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី នឹងជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូត រដ្ឋទូតនានា នៅទីក្រុងហ្សឺណែវ ប្រទេស ស្វីស ដើម្បី ស្វែង រកការគាំទ្រដល់កម្ពុជា ក្នុងនាមកម្ពុជា ជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប -អង្គរ និងជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូត/រដ្ឋទូតនានា ដែលមិនទាន់ចូលជាសមាជិកអនុសញ្ញា អូតាវ៉ា ដើម្បីកៀរគរ និងជំរុញឱ្យប្រទេសទាំង នោះចូលរួមជារដ្ឋ ភាគីអនុសញ្ញាអូតាវ៉ាផងដែរ ៕. ដោយ សំរិត