ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាកាយវប្បកម្ម និងវកីឡាអុកចត្រង្គកម្រិតមូលដ្ឋាន

138


ភ្នំពេញ៖វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាកាយវប្បកម្មនិងហាត់ប្រាណ និងគ្រូបង្វឹកកីឡាអុកចត្រង្គកកម្រិតមូលដ្ឋាន បានបញ្ចប់ជាស្ថានពរហើយបន្ទាប់ពី ចាប់ដំណើរការពីថ្ងៃទី១រហូតថ្ងៃទី៧វិច្ឆិកានេះ ។

ក្នុងឳកាសបិទវគ្គនេះដោយមានការអញ្ជើញចូលរួមពីលោកម៉ិល កាដូ អគ្គនាយករងកីឡា លោក បឹង គឹមតោ អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា លោក គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា និងលោក ស៊ីម សុកមង្គលរស្មី ប្រធានខេមរៈសហព័ន្ធកីឡាកាយវប្បកម្ម និងហាត់ប្រាណ។

វគ្គទាំង២នេះប្រើប្រាស់ទាំងស្រុងថវិការបស់ក្រសួងអប់រំយុវជននិងកីឡាសម្រាប់កញ្ចប់បណ្ដុះបណ្ដាលធនធានមនុស្ស ។សម្រាប់កីឡាអុកឧទ្ទេសនាម ដោយលោកគ្រួច ចន្ថារិទ្ធដែលជាគ្រូអុកប្រចាំសហព័ន្ធ និងលោកហូយ សូ
ណាដែលជាស្ដេចអុកឆ្នាំ២០១៦ ។

​ចំពោះកីឡាកាយវប្បកម្ម និង លំហាត់ប្រាណវិញឧទ្ទេសនាមដោយលោកហ៊ី ឌីណារិន្ទ លោកសុក សុភ័ក្ត្រលោកនុត សុផល និងលោកដុំ សារុន ។

តាមការសិក្សាអស់រយៈពេល៧ថ្ងៃយើងមើលឃើញថាសិក្ខាកាមកីឡាអុកចត្រង្គអ្នកទទួលលទ្ធផលល្អចំនួន១៨នាក់ ព្រមទំាងលទ្ធផលមធ្យមចំនួន១៥នាក់ ចំណែកសិក្ខាកាមកីឡាកាយវប្បកម្មលទ្ធផលល្អណាស់ចំនួន១៣នាក់ លទ្ធផលល្អចំនួន១៥នាក់ និងលទ្ធផលមធ្យមចំនួន៨នាក់។

អត្ថបទដែលជាប់ទាក់ទង