ពលរដ្ឋរស់នៅភូមិកែវផុស នឹងទទួលបានសមិទ្ធផលផ្លូវបេតុង២ខ្សែ នៅក្នុង ឆ្នាំ២០២៤ ក្រោយបញ្ចប់គម្រោង ដេញថ្លៃដោយរលូននៅសាលាឃុំកែវផុស
ព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះ សីហនុ នឹងទទួលបានសមិទ្ធផលផ្លូវបេតុង២ខ្សែ មូលនិធិឃុំ ឆ្នាំ២០២៤ ដែលបានបើកកម្មពិធីដេញថ្លៃរួចរាល់ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នេះ នៅសាលប្រជុំ សាលាឃុំកែវផុស ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ។
ក្នុងកិច្ចប្រជុំបើកសំណើដេញថ្លៃមានការនាំសម្របសម្រួលដោយ លោក ឃាង ភារម្យ នាយកទី ចាត់ការផែនការ និងវិនិយោគ សាលាខេត្តព្រះសីហនុ និងលោកស្រី ម៉ម សាមុត អភិបាលរងស្រុស្ទឹងហាវ ព្រមទាំងមានការចូលរួមពីក្រុម ការងារបច្ចេក ទេសខេត្ត គណៈកម្មការ លទ្ធកម្មឃុំ ក្រុមហ៊ុនទទួលការសាងសង់ ព្រមទាំងអ្នក សារព័ត៌មាន ជាច្រើនរូបទៀត។ កិច្ចប្រជុំបើកសំណើដេញ ថ្លៃបានដំណើរការ ដោយ រលូន ស្របតាមនីតិវិធី និងប្រកបដោយតម្លាភាព។
កិច្ចប្រជុំបើកសំណើដេញថ្លៃបានដំណើរការដោយរលូន ស្របតាមនីតិវិធី និងប្រក បដោយតម្លាភាព ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
ឃុំកែវផុស មាន ០១គម្រោង៖សាងសង់ផ្លូវបេតុងអារម៉េចំនួន ២ខ្សែ ប្រវែង ៣៩០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រោស់ ០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មាន ២៤៦,១៤៨,២០០ រៀល។ មានក្រុមហ៊ុនចំនួន០៦ បានចូលរួមដេញថ្លៃ ក្នុងនោះអ្នកឈ្នះបានទៅលើក្រុមហ៊ុន រុន ស្រីហ៊ុច ក្នុងតម្លៃ ១៥៩.១២០.០០០ រៀល ចុះ៣៥%។
ក្រោយបញ្ចប់កម្មពិធីបើកសំណើរ លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត បានលើកឡើងថា ដើម្បីដោះស្រាយការលំបាក ជូនប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋានគម្រោងមូលនិធិអភិវឌ្ឍន៍ ឃុំសង្កាត់ឆ្នាំ២០២៤ បានដាក់ឲ្យដំណើរការ ដេញថ្លៃជាបន្តបន្ទាប់តាមបណ្តាឃុំសង្កាត់នៅទូទាំងខេត្តព្រះសីហនុ ហើយក៏បាន បញ្ចប់គម្រោងនិងទទួលបានសមទ្ធផលផ្លូវបេតុងជាច្រើនខ្សែរផងដែរនាពេលកន្លងមក។
លោក ឃាង ភារម្យ បានគូសបញ្ជាក់ថា ក្រោយពីទទួលបានការដេញថ្លៃ ដោយទទួលបានជោគជ័យ លោកផ្ដាំផ្ញើឲ្យក្រុមហ៊ុនទាំងអស់ ត្រូវស្ថាបនា ផ្លូវទៅ តាមស្តង់ដារប្លង់ ដែលបានកំណត់ ដើម្បីឲ្យជាប់ល្អ និងប្រជាពលរដ្ឋ ប្រើប្រាស់ បានយូរអង្វែង និងសូមឲ្យអាជ្ញាធរមូលដ្ឋានឃុំសង្កាត់ ត្រូវដោះស្រាយផល ប៉ះពាល់នានា របស់ប្រជាពលរដ្ឋដោយសន្តិវិធី ដើម្បីឲ្យដំណើរការនៃការស្ថាបនាផ្លូវ បានរលូន លឿននិងឆាប់បានដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ បានទាន់ពេល វេលាផដែរ។
ដើម្បីជាការឆ្លើយតប និងផ្តល់សេចក្តីទុកចិត្តក្នុងកម្មពិធីដាក់សំណើរ ម្ចាស់ក្រុមហ៊ុន ថេង គាងសែ ដែលទទួលបានគម្រោង បានឡើងប្ដេជ្ញាចិត្ត និងអនុវត្តការសាងសង់ អោយបានត្រឹមត្រូវទៅតាមប្លង់ដែលបានកំណត់ និងស្តង់ដារ។ ដោយឡែកក្រុមហ៊ុន ដែលមិនទទួលបានការដេញថ្លៃនេះ ក៏មានការលើកឡើងថា ការដេញថ្លៃ គឺប្រព្រឹត្ត ទៅប្រកបដោយតម្លាភាព និងអាចទទួលយកបាន៕