អ្នកប្រដាល់ជើងខ្លាំងគុនខ្មែរ៥រូប ត្រៀមទៅប្រកួតនៅស្រុកបារាំង
ភ្នំពេញ៖អ្នកលេងគុនខ្មែរជើងខ្លាំងចំនួន៥រូបកំពុងតែបង្កើននូវការហ្វឹកហាត់ដើម្បីចេញ
ទៅប្រកួតនៅប្រទេសបារាំង។
លោកឧត្តមសេនីយ៍ទោខូវ ឆាយប្រធានមជ្ឈមណ្ឌលកីគាកងយោធពលខេមរភូមិន្ទនិង
ជាអនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរនឹងដឹកនាំទៅចូលរួមប្រកួតដោយផ្ទាល់តែម្ដង។ការទៅ
ប្រកួតនេះគោលបំណងធំគឺបង្កើនការផ្សព្វផ្សាយគុនខ្មែរលើឆាកអន្តរជាតិ។
អ្នកប្រដាល់ទាំង៥រូបនោះមានព្រំ សំណាង ,លន បញ្ញា, ឈុត សេរីវ៉ាន់ថង, ឃីម បូរ៉ា
និងឡៅ ចិត្រា។ពួកគេនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិចំនួន២នៅទីនោះដែលព្រឹត្តិ
ការណ៍ទី១ធ្វើណៅទីក្រុងប៉ារីស និង ព្រឹត្តិការណ៍មួយទៀតធ្វើនៅទីក្រុងBordaux៕