ឥទ្ធិពលផ្សាយពាណិជ្ជកម្មស្រាបៀរកម្ពុជា មោទនភាពជាតិ ធ្វើឲ្យសិស្សឆ្លើយខុស បាន 00 ពិន្ទុ
សំណទី១ នៃកិច្ចការរបស់សិស្សឆ្លើយត្រូវហើយម្តេចក៏ ឲ្យគ្នា 00 ពិន្ទុចឹងលោកគ្រូឯងអត់ដែលមើល TV ទេឬគេផ្សាយពាណិជ្ជកម្មចឹងដែរ ។ ស្រាបៀរកម្ពុជា មោទនភាពជាតិ។
នេះដោយសារឥទ្ធិពលនៃសារផ្សព្វផ្សាយពាណិជ្ជកម្ម ធ្វើកូនខ្មែរភាន់ច្រឡំអស់ តើត្រូវបន្ទោសអ្នកណា ហើយអ្នកណាជាអ្នកទទួលខុសត្រូវ?
ចំណែកផេកហ្វេសប៊ុក ដួង អរុណ រង្សី បានសរសេរកំណាព្យរៀបរាប់ពី “មោទនភាពជាតិខ្មែរ”(កាកគតិ)
មោទភាពជាតិ ផ្សព្វផ្សាយព្រោងព្រាត មិនឃ្លាតចាកឆ្ងាយ
ស្រាបៀកម្ពុជា អង្គររៀងអាយ បាយ័នប្រែក្លាយ
មោទកជាតិខ្មែរ។
អបអរសាទរ កិត្តិយសបវរ មកដល់ហូរហែ
រីកសាយរាលដាល ក្រុងចម្ការស្រែ សប្បាយឥតល្ហែ
ប្រែមុខមាត់ថ្មី។
សូម្បីសិស្សា យល់ដឹងផងណា ចំណេះដឹងក្តី
ប្រឡងសំណេរ សរសេរមានន័យ មោទនជាតិក្រៃ
ស្រាបៀកម្ពុជា។
ស្មេរកំណាព្យខ្មែរៈ អត្ថកវី ដួង អរុណ រង្សី (08.11.2018) រាជធានីភ្នំពេញ។
មិត្តហ្វេសប៊ុក កាន់ វិច្ឆិកា បានសរសេរថា នេះជាបញ្ហាដែលកំពុងកើតឡើងដ៏គួរឲ្យបាម្ភ។
មិនចម្លែកទេ ព្រោះនៅសាលាមួយឆ្នាំៗមានបង្រៀនពីពាក្យ និងនិយមន័យ «មោទនភាពជាតិ» ប៉ុន្មានដង?
តែបើមើលតាមទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលនៅកៀតជិតប្រជាជន ផ្សាយស្ទើរតែរាល់ម៉ោង ថាស្រាបៀរនេះ ស្រាបៀរនោះ ជាមោទនភាពជាតិខ្មែរ ហើយមន្រ្តីមិនដែលខ្វល់ខ្វាយ មិនដែលហាមឃាត់ផងនោះ។
ចង់បន្ទោស មានតែបន្ទោសអ្នកមានសមត្ថកិច្ច អ្នកមានសិទ្ធិ
ហាមឃាត់ តែមិនព្រមធ្វើ និងបណ្តោយឲ្យរឿងដែល ជាបញ្ហាច្រំដែលៗនេះកើតឡើងជាបន្តបន្ទាប់៕
::