ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលឃុំវាលរេញ បើកដំណើរការដេញថ្លៃ ផ្លូវបេតុងអាម៉េ២ខ្សែប្រវែង៦៥០ម៉ែត្រ បញ្ចប់ គម្រោងដេញថ្លៃដោយរលូន ជូនដលពលរដ្ឋរស់នៅ ភូមិវាលមាស ស្រុកព្រៃនប់

62

ព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅឃុំវាលរិញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នឹងទទួលបាន សមិទ្ធផលផ្លូវបេតុងអាម៉េ២ខ្សែប្រវែង៦៥០ ជាគម្រោងមូលនិធិឃុំ ឆ្នាំ២០២៤ ដែលបាន បើកកម្មពិធីដេញថ្លៃរួចរាល់ នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះ នៅសាលា ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រជុំបើកសំណើដេញថ្លៃមានការដឹកនាំសម្របសម្រួលដោយ លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តព្រះសីហនុ, លោក ខូវ ថាវនិត មេឃុំវាលរិញ និងមានការចូលរួមពីក្រុមការងារបច្ចេកទេសខេត្ត គណៈកម្មការ លទ្ធកម្មឃុំ ក្រុមហ៊ុនទទួលការសាងសង់ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀត កិច្ចប្រជុំបើកសំណើ ដេញថ្លៃបានដំណើរការដោយរលូនស្របតាមនីតិវិធី និងប្រកបដោយតម្លាភាព។

បន្ទាប់ពីមានការបើកសំណើរដេញថ្លៃប្រកបដោយតម្លាភាព ជាលទ្ធផលទទួល បានដូចខាង ក្រោម៖ ផ្លូវបេតុងអាម៉េ២ខ្សែមានប្រវែង៦៥០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រោស់ ០,១៥ម៉ែត្រ ស្លាកសញ្ញាចំនួន១ តម្លៃប៉ាន់ស្មាន ៣៣៩,៧៦៧,៨០០រៀល ក្រោយដាក់សំណើរដេញថ្លៃ គម្រោងបានទៅលើក្រុមហ៊ុន ស៊ន ង៉ែត ក្នុងនោះមានក្រុមហ៊ុនចំនួន០៨ បានចូលរួមដេញថ្លៃ។

លោក ខូវ ថាវនិត មេឃុំវាលរិញ មានប្រសាសន៍លើកឡើងថា ក្នុងឃុំវាលរេញ បើធៀបទៅនឹង ឆ្នាំ២០២៣កន្លងទៅក្នុងឆ្នាំ២០២៤នេះទទួលបានផ្លូវបេតុងវែងជាងមុន ពោលគឺមាន ប្រវែង ដល់ទៅ៦៥០ម៉ែត្រ ហើយក៏មានក្រុមហ៊ុនច្រើនដែលបានចូលរួមដាក់ដេញថ្លៃនារសៀលនេះ និងប្រកបដោយតម្លាភាព ហើយលោកសង្ឃឹម ថាក្រុមហ៊ុនដែល ទទួលបាន គម្រោងនឹង អនុវត្តតាមកិច្ចសន្យា បច្ចេកទេសរបស់ក្រុមការងារ។ លោកបន្តថាពិត ណាស់ ពេលគម្រោង ចាប់ផ្តើមប្រាកដជាប៉ះពាល់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋដោយគេចមិនផុត ប៉ុន្តែក្នុងនាមលោកជាប្រធានក្រុមលទ្ធកម្មឃុំ លោកនឹងចុះពន្យល់ ណែនាំដល់ពលរដ្ឋ ពីផលប៉ះ ពាល់មិនអោយមានការអាក់អន់ចិត្ត ដើម្បីទទួលបានផ្លូវស្អាត ងាយស្រួលក្នុងធ្វើដំណើរ កាពិតណាស់យើងត្រូវលះបង់នូវផលដំណាំបន្តិចបន្តួច បង្គោល ថ្មរបង និងការប៉ះពាល់នានា ទាំងអស់គ្នាដែលមានការប៉ះពាល់។

ក្រោយបញ្ចប់កម្មពិធីបើកសំណើរ លោក ឃាង ភារម្យ នាយកទីចាត់ការ ផែនការវិនិយោគខេត្ត បានលើកឡើងថា ដើម្បីដោះស្រាយការ លំបាកជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន គម្រោងមូល និធិអភិវឌ្ឍន៍ ឃុំសង្កាត់ឆ្នាំ២០២៤ បានដាក់ឲ្យដំណើរការដេញថ្លៃ ជាបន្តបន្ទាប់តាមបណ្តា ឃុំសង្កាត់នៅទូទាំងខេត្តព្រះសីហនុ ហើយក៏បានបញ្ចប់គម្រោង និងទទួលបានសមទ្ធផល ផ្លូវបេតុងជាច្រើនខ្សែរផងដែរនាពេលកន្លងមក។

លោក ឃាង ភារម្យ បានគូសបញ្ជាក់ថា ក្រោយពីទទួលបានការដេញថ្លៃ ដោយទទួលបាន ជោគជ័យ លោកផ្ដាំផ្ញើឲ្យក្រុមហ៊ុនទាំងអស់ ត្រូវស្ថាបនាផ្លូវទៅតាមស្តង់ដារ ប្លង់ដែល បានកំ ណត់ ដើម្បីឲ្យជាប់ល្អ និងប្រជាពលរដ្ឋ ប្រើប្រាស់បានយូរអង្វែង និងសូមឲ្យអាជ្ញាធរ មូលដ្ឋាន ឃុំសង្កាត់ត្រូវដោះស្រាយផលប៉ះពាល់នានា របស់ប្រជាពលរដ្ឋដោយសន្តិវិធី ដើម្បីឲ្យ ដំណើរ ការនៃការស្ថាបនាផ្លូវបានរលូនលឿន និងឆាប់បានដាក់ ឲ្យប្រជាពលរដ្ឋប្រើប្រាស់ បានទាន់ ពេលវេលាផដែរ។

ដើម្បីជាការឆ្លើយតប និងផ្តល់សេចក្តីទុកចិត្តក្នុងកម្មពិធីដាក់សំណើរ ម្ចាស់ក្រុមហ៊ុន ស៊ន ង៉ែត ដែលទទួលបានគម្រោង បានឡើងប្ដេជ្ញាចិត្ត និងអនុវត្តការសាងសង់ អោយបានត្រឹម ត្រូវ ទៅតាមប្លង់ដែលបានកំណត់ និងស្តង់ដារ។ ដោយឡែកក្រុមហ៊ុន ដែលមិនទទួល បានការ ដេញថ្លៃនេះ ក៏មានការលើកឡើងថា ការដេញថ្លៃ គឺប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងអាច ទទួលយកបាន៕

អត្ថបទដែលជាប់ទាក់ទង