ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី និងឯកឧត្តមរដ្ឋម​ន្ត្រី ឌិត ទីណា អញ្ជើញបើកវិញ្ញាសាប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

73

ភ្នំពេញ៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ផ្តើមហើយ ដោយមានការអញ្ជើញបើកវិញ្ញាសាដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងមហាជនដែលបានស្ម័គ្រចិត្តចុះឈ្មោះជាអ្នកសង្កេតការណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។

សូមជម្រាបជូនថា បេក្ខជនដែលចូលរួមប្រឡងមានចំនួនសរុប ១១៣៨ អង្គ/នាក់ (ស្រីចំនួន ៥០៩នាក់) មកពីបណ្តារាជធានី-ខេត្ត ទូទាំងប្រទេស ចាប់ផ្តើមប្រឡងនៅវេលាម៉ោង ១២៖៣០ នាទី ដោយត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសាចំនួន ៣ប្រភេទ៖ ១.វិញ្ញាសាវប្បធម៌ទូទៅ ២.វិញ្ញាសាជំនាញ និង ៣.វិញ្ញាសាភាសាអង់គ្លេស.

សូមបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលនេះ មិនមែនរាប់បញ្ចូលក្នុងការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ដែលឈរលើគោលការណ៍ពង្រាយមន្ត្រីរាជការថ្នាក់ក្រោមជាតិនោះទេ៕

អត្ថបទដែលជាប់ទាក់ទង