ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ២រូប បានប្រកាសតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ និងខណ្ឌពោធិសែនជ័យ

224

ភ្នំពេញ៖ អភិបាលខណ្ឌ២រូប ត្រូវបានប្រកាសតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ និងខណ្ឌពោធិសែនជ័យ នោះ គឺលោក សេង គន្ធ ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ និងលោកសក់ ច័ន្ទកញ្ញារិទ្ធ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌពោធិ៍សែនជ័យ ។

ពិធីប្រកាសតែងតាំងនេះ បានធ្វើឡើងនាល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនៅមន្ទីរបក្សរាជធានីភ្នំពេញ។

ឯកឧត្ដមឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញក្នុងឱកាសនោះបានថ្លែងនូវការអរគុណចំពោះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ដែលបានលះបង់អស់ កម្លាំងកាយចិត្តដើម្បីគណបក្សប្រជាជនកម្ពុជា និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះក្នុងការដឹកនាំប្រទេសជាតិ រហូតមកដល់ពេលនេះ។

ឯកឧត្ដមឃួង ស្រេង បានស្នើឱ្យប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជាខណ្ឌទាំង២ បន្តយកចិត្តទុកដាក់ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈពិសេស ធ្វើយ៉ាងណាឲ្យភូមិ សង្កាត់មានសុវត្ថិភាព។បន្តរឹតបន្តឹងច្បាប់ចរាចរណ៍ បង្រ្កាបគ្រឿងញៀននិងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទៅតាមអនុសាសន៍ណែនាំ របស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។

ឯកឧត្ដមឃួង ស្រេង ក៏បានជំរុញអោយគណបក្សខណ្ឌ សង្កាត់ត្រូវ ផ្ដល់សេវា ជូនប្រជាពលរដ្ឋឲ្យបានលឿននិងមានតម្លាភាព ដើម្បីអោយប្រជាពលរដ្ឋ គោរពស្រលាញ់ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីអោយគណបក្សប្រជាជនកម្ពុជា មានឱកាសអភិវឌ្ឍន៍ប្រទេស សម្រេចបាន នូវចក្ខុវិយ អោយក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។

គួរបញ្ជាក់ថា៖ លោក សេង គន្ធ សមាជិកគណបក្សប្រជាជនកម្ពុជាត្រូវបានតែងតាំជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ ជំនួសលោកហែម ដារិទ្ធ ដែលត្រូវទៅបំពេញការងារនៅខេត្តផ្សេង។ចំណែកលោកសក់ ច័ន្ទកញ្ញារិទ្ធ សមាជិកគណៈបក្សប្រជាជនកម្ពុជាត្រូវបានតែងតាំងជាងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌពោធិ៍សែនជ័យ ជំនួសលោកក្រូច ផាន ដែលចាស់និងសុំចូលនិវត្ត។

ក្នុងឱកាសនោះលោកសក់ ច័ន្ទកញ្ញារិទ្ធ បានធ្វើការប្ដេជ្ញាចិត្តគាំទ្រ សម្ដេចតេជោហ៊ុន សែនជាប្រធានគណបក្សប្រជាជនកម្ពុជារហូត ។ ប្តេជ្ញា ចិត្តគោរពច្បាប់ បំពេញការងារអោយបានល្អឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន អនុវត្តនៅអភិក្រម អភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ។ ប្តេជ្ញាបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានលឿននិងមានតម្លាភាព ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ។ពង្រឹងការអនុវត្តធ្វើអោយភូមិសង្កាត់ មានសុវត្ថិភាព។ប្ដេជ្ញាកសាងសមាជិកបក្សទៅតាមផែនការរបស់គណបក្ស និងគៀងគរ សមាជិកគណបក្សអោយបានច្រើន ដោយសមាជិកម្នាក់សន្លឹកឆ្នោតមួយសន្លឹក៕

អត្ថបទដែលជាប់ទាក់ទង