ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងវប្បធម៌ឱ្យតារាចម្រៀង ម៉ៅ ហាជី លុបបទចម្រៀងដែលយកទំនុកភ្លេងព្រះរាជនិពន្ធ ដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មក Remix និងត្រូវសុំទោសជាសាធារណៈ

39

 

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ បានប្រាប់ទៅតារាចម្រៀង ម៉ៅ ហាជី ត្រូវលុបបទចម្រៀង ដែលយកទំនុកភ្លេងព្រះរាជនិពន្ធ ដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មក Remix ខូចទម្រង់ដើម និងត្រូវសុំទោសជាសាធារណៈ ហើយក្រសួងក៏នឹងធ្វើលិខិតព្រមានផងដែរ។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា យើងបានឲ្យគាត់ដកបទចម្រៀងចេញ និងឲ្យសុំទោសជាសាធារណៈ។ យើងក៏នឹងធ្វើលិខិតព្រមានផងដែរ។

សូមជម្រាបថា លោក ម៉ៅ ហាជី បានរងការរិះគន់ពីមហាជន បន្ទាប់ពីចេញបទយកទំនុកភ្លេងព្រះរាជនិពន្ធ ដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មក Remix ខូចទម្រង់ដើម៕

អត្ថបទដែលជាប់ទាក់ទង