ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម បណ្ឌិត លី ធុជ ស្នើឱ្យប្រទេស ស៊ុយអែត គាំទ្រលេី ដំណេីរការ រៀបចំកិច្ចប្រជុំកំពូលសៀមរាប -អង្គរ ស្តីពី ពិភពលោកមួយដែលគ្មានមីន

54

ស្វីស ៖ នៅ ទីក្រុង ហ្សឺណែវ ឯកឧត្ដម បណ្ឌិត លី ធុជ អនុប្រធាន ទី ១ អាជ្ញាធរ មីន និង ជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបពិភាក្សា ការងារជាមួយ លោកជំទាវ Ann-Sofie NILSSON ឯកអគ្គរដ្ឋទូត សម្រាប់ការរំសាយអាវុធ និងការមិនរីកសាយភាយនៃក្រសួងការបរទេសស៊ុយអែត ដេីម្បី រក ការគាំទ្រពី ប្រទេសស៊ុយអែត លេីដំណេីរការរៀបចំកិច្ចប្រជុំ កំពូល សៀមរាប -អង្គរ ស្តីពី ពិភពលោកមួយ ដែលគ្មានមីន ។ ជំនួបនេះបានប្រព្រឹត្ដទៅនារសៀលថ្ងៃទី០៦ មីនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្នុងឱកាសជាមួយគ្នានោះ តំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ប្រទេសស៊ុយអែតសម្រាប់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា នាពេលកន្លងមក ក្នុងនោះរួមមានការបោសសម្អាតមីន ការអប់រំយល់ដឹងអំពីមីន និងកិច្ចខិតខំប្រឹងប្រែងជួយជនរងគ្រោះ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខសុវត្ថិភាព និងសុខុមាលភាពរបស់សហគមន៍រងផលប៉ះពាល់ដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

ឯកឧត្តម បណ្ឌិត លី ធុជ បានស្នើសុំឱ្យប្រទេស ស៊ុយអែត បន្តការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុង ការចែករំលែកការអនុវត្ត និងការតស៊ូមតិសម្រាប់ការចូលរួមជាអន្តរជាតិ នៅពេលដែលកម្ពុជាដឹកនាំកិច្ចប្រជុំត្រួតពិនិត្យឡេីងវិញលេីកី៥ ឬ កិច្ច ប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាស្តីពីការហាមការប្រេីប្រាស់មីនប្រឆាំងមនុស្សឆ្នាំ២០២៤ ដេីម្បី ពង្រឹងដំណើររួមគ្នាឆ្ពោះទៅកាន់ពិភពលោកដែលគ្មានមីន ៕ ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង