ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ ចុះតាមដានការដ្ឋានសំណង់ផ្សារ ដោយជំរុញដល់ក្រុមហ៊ុន ពន្លឿនការសាងសងផ្សារ

137

ភ្នំពេញៈនៅព្រឹកថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៨នេះ លោក គួច ចំណាន ប្រធានគណ:កម្មការគ្រប់គ្រងផ្សារច្បារអំពៅ ខណ្ឌច្បារអំពៅនិងសហការី បានចុះពិនិត្យការដ្ឋានសំណង់ផ្សារច្បារអំពៅជាប្រចាំ ដោយបានជំរុញទៅ ដល់ក្រុមហ៊ុនម៉ៅការសាងសង់សំណង់អោយពន្លឿន ដល់ការសាងសង់អោយបានឆាប់រហ័សតាមការកំណត់ នឹងបានអោយបងប្អូនអាជីវករឆាប់បានលក់ដូរអីវ៉ាន់ ដូចដើមវិញផងដែរ ពោលគឺកាលពីមិនទាន់ឆេះ។

ជាមួយគ្នានេះដែរ ក្នុងនាមគណ:កម្មការផ្សារច្បារអំពៅ សូមអំពាវនាវដល់បងប្អូនអាជីវករ មេត្តាចូលរួមសហការគ្នាជាមួយគណ:កម្មការផ្សារ អោយបានផុលផុសបដើម្បីពន្លឿនដល់ការសាងសង់អគារសំណង់ ផ្សារអោយហើយរួចរាល់តាមការកំណត់ ដើម្បីធ្វើតូបឬស្តង់ជូនបងប្អូនអាជីវករ ឲ្យបានលឿន ហើយម៉្យាងទៀតបើបងប្អូន មិនសហការ ធ្វើអោយយឺតយ៉ាវក្នុងការសាងសងអគារផ្សារ និងធ្វើអោយអូសបន្លាយពោលគឺខាតពេលវេលា ។
ក្នុងនាមយើងខ្ញុំជាប្រធានគណៈកម្មការផ្សារច្បារអំពៅ សង្ឃឹមយ៉ាងជឿជាក់ថាបងប្អូន អាជីវករនិងចូលរួមសហការបានល្អដើម្បីពន្លឿន នៃការសាងសង់សំណង់ផ្សារច្បារអំពៅ អោយបានលឿនដែលអាចធ្វើទៅបានដើម្បីផលប្រយោជន៍យើងទាំងអស់គ្នា ដែលរងគ្រោះដោយអគ្គីភ័យបបំផ្លាញតូបឬស្តង់លក់ដូរអីវ៉ាន់ ពួកគាត់កាលពីពេលកន្លងមកនេះ កំពុងរង់ចាំការងារសាងសងអគារផ្សារ នឹងបានដំណើរការលក់ដូរអីវ៉ាន់ឬទំនិញបានដូចដើមវិញផងដែរ។
លោកគួច ចំណានប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ បានប្រាប់អោយដឹងថា នៅផ្សារច្បារអំពៅទាំងមូលមានតូបឬស្តង់ សរុប១៤៤៧តូបឬស្តង់ ហើយត្រូវអគ្គីភ័យបំផ្លាញម៉ដ្ឋ នៅសល់តែគំនរផេះផង់នោះ កាលពីពេលកន្លងមកនោះអស់៥៨៨តូប៕

អត្ថបទដែលជាប់ទាក់ទង