យោធាការងារសំខាន់ ហ្វឹកហ្វឺនជំនាញ ជាប្រចាំពង្រឹងវិន័យបំផុសការងារ
ខេត្តកណ្ដាល៖នៅតំបន់ប្រតិបត្តិសឹករងខេត្តកណ្តាលនៅថ្ងៃទី22មិថុនានេះ បានបិទវគ្គហ្វឹកហ្វឺន បំប៉នពង្រឹង រៀបរយឆ្នាំ2018ក្រោមការចូលរួមពី លោកគីម រិទ្ឋីអភិបាលរងតំណាងលោកអភិបាលខេត្តកណ្តាល និងលោកឧត្ដមសេនីយ៌សោមសុវណ្ណ មេបញ្ជាការរងតំណាង លោកឧត្ដមសេនីយ៌មេបញ្ជាការរបស់យោធភូមិពិសេស ជាគណៈអធិបតីព្រមទាំងមានការចូលរួមពីតំណាងស្នងការនគរបាល និងកងរាជអាវុធហត្ថខេត្តកណ្តាល និងនាយ នាយរងតំបន់ប្រតិបត្តិការជាច្រើណទៀត។
ក្នុងនោញលោកវរសេនីយ៍ឯក ន័យ និយម ជាមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកណ្តាលមានមតិស្វាគមន៍រួចមកលោកវរសេនីយ៍ឯក ម៉ឹង ម៉េងហានមេបញ្ជាការរងទទួលផែនហ្វឹកហ្វឺន របស់តំបន់ប្រតិបត្តិការសឹករងកណ្តាល បានធ្វើរបាយការណ៍អំពីលទ្ឋផល នៃវគ្គហ្វឹកហ្វឺនដែលសិក្ខាកាម បានចូលរៀនសូត្រចំនួន100នាក់រួ មជាមួយយោធាចារ្យ អ្នកបម្រើការងារផងដែរសរុប130នាក់។ លោកវរសេនីយ៍ឯកបានបន្តថា៖ វគ្គហ្វឹកហ្វឺននេះ មានរយៈពេលរៀនសូត្រចំនួន45ថ្ងៃ ទៅលើលំហាត់យុទ្ធីវីធីដំណើរទ័ព ឋានលេខា លំហាត់យោធា និងចិត្តសាស្ត្រយោធា ព្រមទាំងវិន័យក្នុងការរៀនសូត្រ ដែលសិក្ខាកាមត្រូវយកចិត្តទុកដាក់ គោរពពេលវេលាហើយបានសំរេចលទ្ឋផលរហូតដល់បញ្ចប់វគ្គទទួលបានសម្រេចបាននៅពេលនេះ។
ក្នុងឱកាដនោះលោកគីម រិទ្ឋី អភិបាករងខេត្តកណ្ដាល បានមានប្រសាសន៍ ចំពោះលទ្ឋផលសកម្មភាព ការងារហ្វឹកហ្វឺនដែលមានរយៈពេលខ្លីនេះ គឺជាលទ្ឋផលរបស់អង្គភាពសម្រេចបាន និងអនុវត្តបំពេញការងារ ជូនអង្គភាពបានល្អ។គណៈអធិបតីបានជំរុញបន្ថែមទៀត ដូចជាហ្វឹកហ្វឺនជាប្រចាំពង្រឹងវិន័យបំផុសការងារ
ប្រឡងប្រណាំង ដើម្បីកសាងអង្គភាព ដាំដំណាំ ចិញ្ចឹមសត្វ ក្នុងការផ្គត់ផ្គង់ជីវភាពរស់នៅរបស់កងទព័។
ជាមួយគ្នានេះលោកគីម រិទ្ឋី សូមអោយកម្មសិក្សាទាំងអស់ទៅចូលរួមទៅបោះឆ្នោត ទាំងអស់គ្នានៅថ្ងៃទី29កក្កដា2018ខាងមុខនេះ អោយបានគ្រប់គ្នា។ លោកក៌បានផ្តល់នូវប័ណ្ណសសើរ ជូនដល់កងឯកភាព ដែលមានស្នារដៃអនុវត្តការងារ ព្រមទាំងជូនលិខិតសសើរ មេដាយការងារដល់បុគ្គល ដែលបានមានគុណបំណាច់ ចំពោះជាតិនិងសម្រេចការងារទទួលបានជោគជ័យ ជូនអង្គភាព។
ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៌សោម សុវណ្ណ បន្ថែមថា៖កងទ័ពត្រូវមានភារកិច្ចជាច្រើន ជាពិសេសការចុះជួយទៅដល់ប្រជាពលរដ្ឋ និងចូលរួមនូវសកម្មការការពារ សហការជាមួយអាជ្ញាធរទប់ស្កាត់នូវបទល្មើស ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈផងដែរ។ ជាមួយនិងផែនការបន្តអនុវត្តការងារឆ្នាំ2018នេះ អង្គភាពត្រូវបង្កើនសកម្មភាព និងអនុវត្តនូវបទបញ្ជារបស់បញ្ជាការកងទ័ពជើងគោកមេបញ្ជាការយោធភូមិពិសេស ក៌ដូចជាសារាចរក្រសួងការពារជាតិ ក្នុងការពង្រឹងខឿនការពារជាតិ និងរាំងខ្ទប់នូវរាល់ការប៉ុនប៉ង បង្កអសន្តិសុខក្នុងសង្គម ចំពោះពួកអមិត្ត ព្រមទាំងការពាររាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត តាមលទ្ឋិប្រជាធិបតេយ្យ។
លោកឧត្តមសេនីយ៍ទោ មេបញ្ជាការរងយោធភូមិភាគពិសេបានជំរុញអោយបន្ត និងត្រៀមជាប្រចាំ ដើម្បីធ្វើសកម្មភាពអោយបានទទួលជោគជ័យ។
ក្នុងឱកាសនោះលោកមេបញ្ជាការរងយោធភូមិភាគពិសេស ក៌បានបញ្ជ្រាបនូវសភាពការណ៍ មួយចំនួននៅលើពិភាពលោកក៌ដូចជា សភាពការណ៍នៅកម្ពុជា ដែលមានការឃោសនាអកុសល្យក្នុងការផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈធ្វើបដិវត្តន៍ពណ៌ តាមរយៈមហាជនពិសេស គណបក្សប្រឆាំងដែលកន្លងមក ហើយត្រូវបានរាជរដ្ឋាភិបាល ទប់ស្កាត់ទាន់ពេលវេលា៕