ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនខ្លួនជំទាវ លី អ៊ុំអេង ទៅតុលាការ ករណីចេញសែកស្អុយ

196


ភ្នំពេញ៖ លោកជំទាវ លី អ៊ុំអេង ដែលជាឈ្មួញដីដ៏ល្បីល្បាញនៅខេត្តសៀមរាប ក្នុងករណីចេញមូលប្បទានបត្រ គ្មានសាច់ប្រាក់ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បញ្ជូនខ្លួនត្រូវទៅកាន់សាលាដំបូងរាជធានភ្នំពេញ ដើម្បីបន្តចាត់ការតាមច្បាប់ ក្រោមការចោទប្រកាន់ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន។

បើតាមមន្ត្រីអាវុធហត្ត លោកជំទាវ លី អ៊ុំអេង អាយុ៤៦ឆ្នាំ ស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានប្រធានសាលាដំបូង និងជាចៅក្រមស៊ើបសួរ ខេត្តសៀមរាប ងួន ណារ៉ា ចេញដីការបង្គាប់ឲ្យចាប់ខ្លួន ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៥ខែឧសភា ឆ្នាំ២០១៨ ។ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោស តាមមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។ លោកជំទាវរូបនោះ កំពុងរងការចោទប្រកាន់ ពាក់ព័ន្ធនឹងករណីរំលោភដី ប្រជាពលរដ្ឋ ៩គ្រួសារ នៅខេត្តសៀមរាប ហើយ ត្រូវសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ មុនពេលចាប់ខ្លួន ចំពោះករណីនេះគឺលោកជំទាវ លី អ៊ុំអេង បានគេចខ្លួនមិនទទួលខុសត្រូវ នៅពេលដែលសមត្ថកិច្ច បានទៅដល់គេហដ្ឋានរបស់លោកជំទាវ។

សូមបញ្ជាក់ថា នាពេលកន្លងទៅមានប្រជាពលរដ្ឋចំនួន៨គ្រួសារ បានចោទលោកស្រី លី អ៊ុំអេង ថារំលោភយកដីរបស់ពួកគាត់ប្រមាណជាង ១០ហិកតា នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។ ពលរដ្ឋទាំងនោះបាននាំគ្នាធ្វើការអំពាវនាវឱ្យលោក ជា សុផារ៉ា​ ឧប​នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយរកយុត្តិធម៌ដល់ពួកគាត់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង