ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឪពុករំលោភសេពសេន្ថវៈលើកូនស្រី ត្រូវនគរបាលស្រុកបវេល ឃាត់ខ្លួនអនុវត្តតាមច្បាប់

36

បាត់ដំបង៖ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១១និង៣០នាទី នៅចំណុចវាលស្រែដើមចា ក្នុងភូមិសាស្ត្រភូមិល្វាចាស់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង មានករណីរំលោភសេពសេន្ថវៈ មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យម្នាក់ ឈ្មោះ ផៃ ខី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិស្រណាល ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើសកម្មភាពរំលោភសេពសន្ថវ:ជាមួយកូនស្រីបង្កើតឈ្មោះ ខ-ស-ឃ ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិស្រណាល ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ។

 

បានសម្រេចចំនួន០៣លើក៖
-លើកទី០១ នៅដើមខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង១២និង០០នាទី នៅលើផ្ទះជនសង្ស័យ ភូមិស្រណាល ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ។
-លើកទី០២ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១១និង០០នាទី នៅចំណុចមាត់ស្រះ ស្ថិតនៅភូមិល្វាចាស់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ។
-លើកទី០៣ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១១និង៣០នាទី នៅចំណុចវាលស្រែដើមចា ភូមិល្វាចាស់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ។

ករណីនេះ​ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារប្រឆាំងការជួញដូរនិងការពារអនីតិជន និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កំលាំងផ្នែកជំនាញនគរបាលយុត្តិធម៌ ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានចុះធ្វេីការស្រាវជ្រាវ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ផៃ ខី ភេទប្រុស អាយុ៣៨ឆ្នាំ មកកាន់អធិការដ្ឋាននគរបាលស្រុកបវេលដើម្បីធ្វើការសាកសួរ ។ ក្រោយពីបានសាកសួរជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពបានរំលោភសេពសេន្ថវៈ លើជនរងគ្រោះ ឈ្មោះ ខ-ស-ឃ ភេទស្រី អាយុ១៩ឆ្នាំ ពិតប្រាកដមែន ។

បច្ចុប្បន្ន​ កម្លាំងនគរបាលស្រុកបវេលកំពុងកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់បន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង