ក្រុមកីឡាប៉េតង់កម្ពុជាត្រៀមចេញប្រកួតជើងឯកអាស៊ីលើកទី១នៅប្រទេសឥណ្ឌា
ភ្នំពេញ៖សហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជាត្រៀម នឹបញ្ជូលក្រុមកីឡាករ-កីឡាការិនីចំនួន៤នាក់ និងគ្រូបង្វឹក២នាក់ និងគណៈប្រតិភូដើម្បីចូលរួមព្រឹត្តការណ៍ការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកអាស៊ីលើកទី១ ឆ្នាំ២០១៨ “the 1st ABSC Petanque Championship” ផ្នែកបុរស និងនារី នៅប្រទេសឥណ្ឌាដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៥រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
លោក អ៊ឹម ផាត គ្រូបង្វឹកក្រុមបុរសបានមាន ប្រសាសន៍ថា ការប្រកួតជើងឯកអាស៊ីលើកនេះខាងសហព័ន្ធ កីឡាប៉េតង់ និងប៊ូលកម្ពុជាត្រៀមនឹងបញ្ជូលក្រុមកីឡាករ-កីឡាការិនីចំនួន៤នាក់ រួមមានកីឡាករ សុខ ចាន់មាន កីឡាករ តឹប នរ៉ា កីឡាការិនី កែ ឡេង និងកីឡាការិនី អ៊ុក ស្រីមុំ។
គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា សម្រាប់វិញ្ញាសាប្រកួតចែកចេញជា៥វិញ្ញាសា គឺវាយ១នាក់ទល់១នាក់ បុរស-នារី វាយ២នាក់ទល់២នាក់ បុរស-នារី និងវាយចម្រុះបុរស-នារី។ ចំពោះវិញ្ញសាវាយ១នាក់ទល់១នាក់ បុរសគឺកីឡាករ សុខ ចាន់មាន វាយ១នាក់ទល់១នាក់នារី គឺកីឡាការិនី អ៊ុក ស្រីមុំ ។
វិញ្ញាសាវាយ២នាក់ទល់២នាក់បុរស គឺកីឡាករ សុខ ចាន់មាន កីឡាករ តឹបនរ៉ានិងវិញ្ញសាវាយ២នាក់ទល់២នាក់ គឺកីឡាការិនី កែ ឡេង និងកីឡាការិនី អ៊ុក ស្រីមុំដោយឡែកវិញ្ញាសាវាយចម្រុះបុរស-នារី គឺកីឡាការិនី កែ ឡេង និង កីឡាករ តឹប នរ៉ា ដោយការដឹកនាំដោយ អ៊ិន គឹមស្រ៊ុន ប្រធានប្រតិភូ៕