ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់មេដាយមាសឃុន ឌីម៉ាជួបជើងខ្លាំងថៃឃុម ភីត

161


​ភ្នំពេញ:ថ្ងៃទីរសៀល១០វិច្ឆិកានេះលើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍ម្ចាស់មេដាយមាសស៊ីហ្គេមឃុន ឌីម៉ាក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញត្រូវតស៊ូជាមួយអ្នកប្រដាល់ជើងខ្លាំងថៃឃុម ភីត(Khum Phit)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

​នេះជាការជួបប្រកួតគ្នាដំបូងហើយរបស់អ្នកប្រដាល់ជើងខ្លាំងទាំង២រូបនេះ ។បន្ទាប់ពីដណ្ដើមបានមេដាយ
មាសមកនោះឌីម៉ាធ្លាប់ប្រកួតចាញ់អ្នកប្រដាល់ថៃតែម្ដងគត់ ។សម្រាប់ពេលនេះគេជួបជាមួយអ្នកប្រដាល់ជើងខ្លាំង
ថៃមួយរូបផ្សេងទៀត ។ប្រជាជនកម្ពុជាអ្នកណាក៏គាំទ្រចំពោះឌីម៉ាដែរហើយគេមានជំនឿចិត្តថាការប្រកួតនេះឌីម៉ានឹងបានទទួលជ័យជំនះ ។

​លោកហេង ប៊ុនឃីជាឧ៍ពុក និង ជាគ្រូបង្វឹករបស់ឌីម៉ានិយាយថាកូនប្រុសរបស់លោកបានបង្កើនការហ្វឹក
ហាត់កាន់តែខ្លាំង ។គ្រូបង្វឹករូបនេះមិនហ៊ានអះអាងមុនថាតើនរណាឈ្នះណាស់ ។ ឌីម៉ាមានន្រវត្តិប្រកួតចំនួន៩៩ដងឈ្នះ៨៥ដង ចាញ់១២ដង និងស្មើពិន្ទុ២ដង ។

​ចំពោះឃុមភីតក៏មិនមែនជាសាច់កាប់លើជ្រុញដែរគេជាអ្នកប្រយុទ្ធដែលមានឈ្មោះបោះសម្លេងខ្លាំងណាស់នៅប្រតេសថៃ ។គេមានទេពកោសល្យប្រើជើង កែង ជង្គង់ កណ្ដាប់ដៃមិនអន់ជាងឌីម៉ានោះទេ ។គេមានប្រវត្តិប្រ
កួតចំនួន៧១ដង ឈ្នះ៥៩ដង ចាញ់១០ដងនិងស្មើពិន្ទុ២ដង ។ឌីម៉ា ឬឃុម ភីតជាអ្នកឈ្នះ ?


​ប្រកួតជាមួយថៃក្នុងថ្ងៃជាមួយគ្នានេះដែរអ្នកប្រដាល់កម្ពុជាយុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធប្រកួតជា
មួយអ្នកប្រដាល់វ័យក្មេងថៃអុប ឆៃ(Op Sai)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

​នេះជាលើកដំបូងហើយដែលអ្នកប្រដាល់ថៃរូបនេះមកប្រកួតនៅស្រុកខ្មែរ ។មិនមាននរណាដឹងថាអ្នកប្រដាល់រូបនេះខ្លាំងឬខ្សោយនេះទេតែគេមានប្រវត្តិប្រកួតចំនួន៥៩ដង ឈ្នះ៥១ដង និងចាញ់៨ដង ។ចំពោះយុគ យក្សផ្លែ
គេជាអ្នកប្រដាល់មួយរូបដែលនៅពេលប្រកួតគេចូលចិត្តបង្ហាញពីភាពក្អេងក្អាងនិង អំណួតណាស់តែចុងក្រោយគេពុំសូវជាជួបលទ្ធផលល្អនោះទេ ។

​យក្សផ្លែមានប្រវត្តិប្រកួតចំនួន១៦២ដង ឈ្នះ១៣២ដង ចាញ់២៦ដង និងស្មើពិន្ទុ៤ដង ។ការប្រកួតនេះនរណា
ក៏ចង់ឲ្យយក្សផ្លែដណ្ដើមបានជ័យជំនះដែរ ។

អត្ថបទដែលជាប់ទាក់ទង