ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រព័ត៌មានwww.lifeandsport.news ដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានចេញប្រកាសលុបចោលអាជ្ញាប័ណ្ណគេហទំព័រសារព័ត៌មាន www.lifeandsport.news ដោយសារម្ចាស់អង្គភាពបានបំពានយ៉ាងធ្ងន់ធ្ងរនូវក្រមសីលធម៌វិជ្ជាជីវៈ មិនអនុវត្តតាមនីតិវិធី មិនទទួលយកការណែនាំ និងបន្ដបំពានលើលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ក្នុងប្រកាសរបស់ក្រសួងព័ត៌មាននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា គេហទំព័រដែលត្រូវបានលុបអាជ្ញាប័ណ្ណនោះឈ្មោះ www.lifeandsport.news ៕