មន្ទីរសាធារណការ ខេត្តព្រះវិហារ បាននិងកំពុងធ្វេីជួសជុលផ្លូវក្រាលគ្រួសក្រហមប្រវែង ១២គីឡូម៉ែត្រនៅ ស្រុកគូលែន
ព្រះវិហារ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បាននិងកំពុងធ្វេីសកម្មភាពជួសជុលផ្លូវក្រាលគ្រួសក្រហមប្រវែង ១២គីឡូម៉ែត្រ ស្ថិតក្នុងភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ដេីម្បីជួយសម្រួលដល់ការដំណើររបស់ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនកសិផលនានា មកកាន់ទីប្រជុំជន បានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា៖ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្ដមម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ និងការចង្អុលបង្ហាញផ្ទាល់ពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណ:អភិបាលខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បាននិងកំពុងធ្វេីសកម្មភាពយ៉ាងសស្រាក់សស្រាំក្នុងការស្ថាបនាជួសជុលផ្លូវក្រាលគ្រួសក្រហមប្រវែង ១២គីឡូម៉ែត្រ ស្ថិតក្នុងភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ដេីម្បីជួយសម្រួល និងបម្រើដល់វិស័យសាធារណៈជាពិសេស ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ធ្វើដំណើរបានងាយស្រួល និងការដឹកជញ្ជូនកសិផលនានា មកកាន់ទីប្រជុំជន បានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា៕