អគ្គីភ័យកំពុងតែឆាបឆេះរោងចក្រស្បែកជើង RG មួយកន្លែងដែលស្ថិតនៅ ឃុំបែកចាន
កណ្តាល៖ ព័ត៌មានបឋម ខណៈពេលនេះមានករណីអគ្គីភ័យកំពុងតែឆាបឆេះរោងចក្រស្បែកជើង RG មួយកន្លែងដែលស្ថិតនៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល វេលាម៉ោង ១៦:៤៥ នាទីល្ងាច ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ។
គិតត្រឹមវេលាម៉ោង១៩:២០នាទី អគ្គិភ័យនៅបន្តឆេះនៅឡើយ ជាមួយគ្នានេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចុះទៅត្រួតពិនិត្យបញ្ជាដល់កងកម្លាំងដើម្បីធ្វើការពន្លត់កុំឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ។
ចំពោះការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យមកដល់ពេលនេះសរុបប្រមាណចំនួន២០គ្រឿងហើយសម្រាប់បូមទឹកជាបន្តបន្ទាប់ ដោយមានការសហការពីអង្គភាព៧១១ រាជធានីភ្នំពេញ និងតាមបណ្តាអង្គភាពផ្សេងៗផងដែរ ។
ចំពោះសុវត្ថិភាពកម្មករ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។