យន្តហោះ Boeing ដឹកមនុស្សជាង១២០នាក់ ចុះខុសបច្ចេកទេសនៅអាកាសយានដ្ឋានប្រទេស Guyana
យន្តហោះដឹកអ្នកដំណើរផ្ទុកមនុស្សសរុប១២៦នាក់ បានធ្វើការចុះចតខុសបច្ចេកទេសនៅឯអាកាសយានដ្ឋាននៃរដ្ឋធានី Georgetown នៅប្រទេស Guyuna ដោយបង្កឲ្យមនុស្ស៦នាក់បានរងរបួស និងខូតខាតយន្តហោះយ៉ាងដំណំ។
យន្តហោះ Boeing នោះជារបស់ក្រុមហ៊ុនអាកាសចរណ៍ Fly Jamaica Airways មានគោលដៅធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Toronto នៃប្រទេសកាណាដា នៅពេលវាជួបបញ្ហាបច្ចេកទេសបន្ទាប់ពីហោះឡើងចេញពីព្រលានយន្តហោះខាងលើបានត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ ហើយបកក្រោយមកចុះចតជាបន្ទាន់វិញ រួចក៏ស្រាប់តែរអិលហួសចេញពីផ្លូវ ហើយជ្រុលទៅបុកនឹងរបងអាកាសយានដ្ឋានតែម្តង។
គួរជម្រាបថា បើតាមការបញ្ជាក់ពីអាជ្ញាធរក្នុងតំបន់ អ្នករងរបួសពុំមានស្ថានភាពធ្ងន់ធ្ងរដល់ថ្នាក់គំរាមកំហែងអាយុជីវិតឡើយ។ យន្តហោះខាងលើមានផ្ទុកអ្នកដំណើរចំនួន១១៨នាក់ ព្រមទាំងអាកាសយានិកនិងបុគ្គលិកសរុប០៨នាក់ទៀត៕