លោកអភិបាលខណ្ឌ ក្រើនរំលឹក និងជម្រុញទៅដល់មន្រ្តីមូលដ្ឋានភូមិ ត្រូវបន្តយកចិត្តទុកដាក់លើការបម្រើ ពង្រឹងសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង លឿន ឆាប់រហ័ស និងមានទំនួលខុសត្រូវខ្ពស់
ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែ មីនា ឆ្នាំ២០២៤ នេះនៅសាលាខណ្ឌឫស្សីកែវ លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋបាលខណ្ឌ និងមេភូមិទាំងអស់ក្នុងមូលដ្ឋានខណ្ឌ សរុបចំនួន៤៣នាក់ ។
របៀបវារៈប្រជុំរួមមាន៖១.ត្រួតពិនិត្យលទ្ធផលការងារ និងលើកទិសដៅការងារបន្ត , ២.កិច្ចពិភាក្សាពាក់ព័ន្ធការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ៣.ការបង្កើតគ្រប់តេលេក្រាមសម្រាប់ទំនាក់ទំនងការងាររវាងរដ្ឋបាលខណ្ឌជាមួយរដ្ឋបាលសង្កាត់ និងភូមិ។ ៤.សំណូមពរ និងបញ្ហាផ្សេងៗ។
នាឱកាសនោះ លោក ជិន ប៊ុនធឿន បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេសពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដល់បងប្អូនជាមន្ត្រីទាំងអស់ដោយក្តីរលឹក សូមថ្លែងការកោតសរសើរចំពោះការខិតខំលះបង់កម្លាំងកាយចិត្ត ពេលវេលាមិនថាថ្ងៃឬយប់ក្នុងកិច្ចការបម្រើសេវាសាធារណៈ ។
លោកអភិបាលខណ្ឌ ក្រើនរំលឹក និងជម្រុញទៅដល់មន្រ្តីមូលដ្ឋានភូមិ ដូចខាងក្រោម៖ ត្រូវបន្តយកចិត្តទុកដាក់លើការបម្រើ ពង្រឹងសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង លឿន ឆាប់រហ័ស និងមានទំនួលខុសត្រូវខ្ពស់។ ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានភូមិឃុំរបស់ខ្លួនឱ្យបានល្អក្លាយជាភូមិឃុំមានសុវត្ថិភាពជាពិសេសពង្រឹង បង្ការ បង្រ្កាបក្រុមក្មេងទំនើង នឹងរាល់បទល្មើសនានានៅតាមមូលដ្ឋាន ពោលធានាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋរស់នៅ ក្នុងមូលដ្ឋានរបស់យើងក្លាយជាមូលដ្ឋាន ដែលគ្មានបទល្មើសគ្រប់ប្រភេទ ស្របតាមគោលនយោបាយភូមិឃុំមានសវុត្ថិភាព ៕