ប្រេស៊ីលឈ្នះកូស្តារីកា ក្នុងម៉ោងបន្ថែម ក្នុងលទ្ធផល២-០
(ម៉ូស្គូ)៖ ក្រុមប្រេស៊ីល បានយកឈ្នះលើក្រុមកូស្តារីកា ក្នុងលទ្ធផល២-០ ។ ក្រុមប្រេស៊ីល រកបាន៣ពិន្ទុជាលើកទី១ ក្រោយយកឈ្នះកូស្តារីកា ទាំងលំបាកនៅចុងម៉ោង ដែលទើបចប់មុននេះបន្តិចនៅ World Cup 2018 ។
២គ្រាប់ជ័យជម្នះរបស់ប្រេស៊ីល កើតឡើងនៅនាទីទី៩០+១ ដោយកីឡាករ Philippe Coutinho ក្រោយទទួលបានបាល់ពីមិត្តរួមជាតិ Gabriel Jesus និង Neymar នៅនាទីទី៩០+៥ ដើម្បីបាន ៤ពិន្ទុឡើងទៅឈរលេខ១ ក្នុងពូល E បណ្តោះអាសន្នក្នុងជុំទី២នេះ៕