ឃាត់ខ្លួនឪពុកចុងតិរច្ឆាន រំលោភសេពសន្ថវៈកូនស្រី
បាត់ដំបង ៖ ជនសង្ស័យម្នាក់ ជាឪពុកចុង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈ លើអនីតិជន កាលពីថ្ងៃទី៩ ខែវិចិ្ឆកា ឆ្នាំ២០១៨ វេលាម៉ោង ១៦រសៀល នៅភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សួន ម៉ាញ ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវជាឪពុកចុង បានចាប់រំលោភសេពសន្ថវៈលើអនីតិជនឈ្មោះ ង សភ ភេទស្រី អាយុ៧ឆ្នាំ ជាកូនស្រី។ អ្នកទាំងពីររស់នៅជាមួយគ្នា ភូមិសង្កាត់ខាងលើ។
ករណីនេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕